Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ ៖ ការកើនឡើងតម្លៃថាមពលពិភពលោក ដោយសារតែសេដ្ឋកិច្ច ចិន

បានផុស

នៅ

សេដ្ឋវិទូតួកគី និងជាប្រធានទីភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birol បានព្រមានថា តម្លៃថាមពលពិភពលោកអាចនឹងកើនឡើងវិញនៅក្នុងប៉ុន្មានខែខាងមុខនេះ ។

លោក Fatih Birol
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​អំឡុង​ពេល​កិច្ចសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស លោក Birol បាន​បង្ហាញ​ថា ការជំរុញឲ្យតម្លៃថាមពលកើនឡើង គឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិនហក់ងើបឡើងវិញ ។ លោកបន្តថា នៅក្នុងសេណារីយូ​នេះ គឺចិនប្រមូលទិញថាមពលពីទីផ្សារ​​មកស្តុកទុក​ ស្របពេលដែលនៅអឺរ៉ុប​មានរដូវរងាត្រជាក់ខ្លាំងផង ទើបធ្វើឲ្យត្រូវការថាមពលមានច្រើន​ ដែលអាចដាក់សម្ពាធលើតម្លៃថាមពលឲ្យឡើងខ្ពស់បែបនេះ ។

ទន្ទឹមនេះ លោក Fatih Birol ក៏ស្នើឲ្យប្រទេសដូចជាចក្រភពអង់គ្លេស គួរតែបន្តជំរុញវិធានការដើម្បីសន្សំថាមពល និងពិចារណាជម្រើសថាមពលជំនួសវិញ​ ដោយសារតែក្នុងរដូវរងា ការដាច់ភ្លើងក៏អាចកើតមានឡើងផងដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុនមក, អាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំលើប្រទេសរុស្ស៊ី រួមទាំងគោលដៅដែលផ្តោតលើការនាំចេញប្រេង និងឧស្ម័នផងដែរ ប៉ុន្តែទណ្ឌកម្មទាំងនេះបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ហើយនៅទីបំផុតបែរជានាំឲ្យកើនតម្លៃប្រេង និងថាមពលខ្ពស់ទៅវិញ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម