ព័ត៌មានជាតិ
អ្នកជំនាញវិស័យធនាគារអះអាងថា សុខុមាលភាពវិស័យធនាគារក្នុងឆ្នាំ២០២១ នៅតែដំណើរការល្អប្រសើរ
អ្នកជំនាញវិស័យធនាគារ បានមើលឃើញថា បើទោះបីជាកម្ពុជានៅទទួលរងនូវជំងឺកូវីដ១៩ក៏ដោយ ក៏នៅឆ្នាំ២០២១នេះ សុខុមាលភាពវិស័យធនាគារនៅតែដំណើរការលូតលាស់ល្អប្រសើរដដែល។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីដាក់ឲ្យដំណើរការប្រព័ន្ធរីថែលផេ(rrtail pay)របស់ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦មករាថា ការដែលសុខភាពវិស័យធនាគារ នៅឆ្នាំ២០២១ មានលក្ខណៈល្អប្រសើរនេះ ដោយសារតម្រូវការនៃការប្រើប្រាស់ធនាគារមានច្រើនពិសេសឥណទាន ប្រាក់បញ្ញើនិងការផ្ទេរមូលនិធិជាដើម។ លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ ការផ្ទេរមូលនិធិ គឺមានភាពងាយស្រួលជាងឆ្នាំមុនៗទៅទៀត ដោយសារមានមធ្យោបាយច្រើន ដែលធនាគារកណ្តាលឬធនាគារជាតិមិនត្រឹមតែជាអាជ្ញាធរអាណាព្យាបាលប៉ុណ្ណោះទេ ក៏ជាអាជ្ញាធរបង្កលក្ខណៈងាយស្រួលដល់ធនាគារ ដែលពីមុនមានប្រព័ន្ធបាគងហើយឥឡូវនេះ មានប្រព័ន្ធ រីថែលផេមួយទៀត ដែលជាជម្រើសសម្រាប់ធនាគារគារនិងអតិថិជនហើយ និងជំរុញការលួតលាស់នៃសេដ្ឋកិច្ច។

លោកបណ្ឌិត អ៊ិនចាន់នី បានបន្ថែមថា ការលូតលាស់សេដ្ឋកិច្ច គឺអាស្រ័យទៅលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធចម្រុះ ដែលមានគ្រប់ដោយធនគារនិងអតិថិជនអាចជ្រើសរើសជម្រើសណាមួយក៏បាន។ ទន្ទឹមនឹងការប្រើបច្ចេកវិទ្យាទំនើបសម្បូរបែបនេះ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា យើងត្រូវបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់ឲ្យបានយល់ដឹងច្បាស់លាស់ពីរបៀបការថែរក្សាពីព័ត៌មានសំងាត់ ដើម្បីចៀសវាងនូវហានិភ័យផ្សេងៗ។ លោកបណ្ឌិតបានបន្តទៀតថា អ្នកប្រើប្រាស់ត្រូវរក្សាលេខសំងាត់ឲ្យបានត្រឹមត្រូវ ដោយមិនត្រូវផ្តល់លេខនេះឲ្យទៅអ្នកដទៃនោះទេ រួមទាំងបុគ្គលិកស្ថាប័នរបស់ធនាគារផង ហើយនៅពេលមានបញ្ហាអាចទាក់ទងជាមួយធនគារផ្ទាល់ជាជាងអ្នកទី៣ ដែលមកកុហកគាត់ថា ជាបុគ្គលិកធនាគារ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ១៩ក៏ដោយ ក៏នៅឆ្នាំ២០២០កន្លងទៅនេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើងដល់២៣៩,២ទ្រីលានរៀល ស្មើនឹង៥៩,១ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះគ្រឹះស្ថានធនាគារមានចំនួន២០៥,៣ទ្រីលានរៀលស្មើនឹង៥០,៧ប៊ីលានដុល្លារអាមេរិកកើនឡើង១៦.២% ដែលមានឥណទានអតិថិជនចំនួន១២៤,៤ទ្រីលានរៀលស្មើនឹង៣០,២ប៊ីលានដុល្លារកើនឡើង១៥,៣%ដោយមាន១,២លានគណនី។ ចំណែកគ្រឹះស្ថានហិរញ្ញវត្ថុវិញនៅឆ្នាំ២០២០ មានទ្រព្យសកម្មចំនួន៣៣,៩ទ្រីលានរៀលស្មើនឹង៨,៤ប៊ីលានដុល្លារកើនឡើង១២,៦ % ក្នុងនោះឥណទានអតិថិជនមានចំនួន២៧,៦ទ្រីលានរៀលស្មើនឹង៦,៨ប៊ីលានដុល្លារដោយមាន១,៩លានគណនី៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ គម្រោងផ្សារទំនើបថ្មីមួយទៀត នឹងលេចរូបរាងនៅកណ្តាលក្រុងកោះពេជ្រឆាប់ៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ