សេដ្ឋកិច្ច
គណៈប្រតិភូធនាគារកណ្ដាលកូរ៉េ មកស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា
គណៈប្រតិភូ នៃធនាគារកណ្ដាលកូរ៉េ ដឹកដោយលោកស្រី Yeonsuk Park បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោមកម្មវិធី “ភាពជាដៃគូ នៃការចែករំលែកចំណេះដឹងរបស់ធនាគារកណ្ដាលកូរ៉េ ឆ្នាំ ២០២៣ (2023 BOK-KPP) ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ៩ កក្កដានេះ បានឲ្យដឹងថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៃធនាគារកណ្ដាលកូរ៉េ នេះ ដើម្បីពិភាក្សាលើការស្រាវជ្រាវរួមគ្នាលើប្រធានបទស្ដីពី “ការទំនាក់ទំនង និងផ្សព្វផ្សាយសាធារណៈរបស់ធនាគារកណ្ដាល” ដែលនឹងត្រូវធ្វើការសិក្សារួមគ្នាដោយអ្នកស្រាវជ្រាវមកពីធនាគារជាតិ នៃកម្ពុជា និងសាកលវិទ្យាល័យហានយ៉ាង ក្រោមកម្មវិធី BOK-KPP។

ក្នុងអំឡុងពេល នៃទស្សនកិច្ចនេះ ក្រុមបេសកកម្មបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា ដើម្បីជម្រាបជូនពីវឌ្ឍនភាព នៃការស្រាវជ្រាវខាងលើ ក៏ដូចជាស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា។
នាឱកាសនោះ លោកស្រី ជា សិរី បានថ្លែងអំណរគុណដល់ធនាគារកណ្ដាលកូរ៉េ ដែលផ្ដល់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងមក តាមរយៈការផ្ដល់ជំនួយបច្ចេកទេស ការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងបានជម្រាបជូនពីការវិវត្តន៍ នៃសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជា ចាប់តាំងពីការកកើតអាណាចក្រខ្មែររហូតមកដល់បច្ចុប្បន្ន ព្រមទាំងបានអញ្ជើញគណៈប្រតិភូទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន។

ជាមួយគ្នានេះដែរ ក្នុងឱកាស នៃការសហការរៀបចំសិក្ខាសាលា BOK-KPP ឆ្នាំ ២០២៣ ក្រោមប្រធានបទខាងលើ លោក គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា បានស្វាគមន៍គណៈប្រតិភូ និងជម្រាបជូនពីសារៈសំខាន់ នៃការស្រាវជ្រាវប្រធានបទខាងលើ និងបានលើកទឹកចិត្តក្រុមការងារស្រាវជ្រាវ ធនាគារជាតិ នៃកម្ពុជា និងសាកលវិទ្យាល័យហានយ៉ាង ខិតខំបញ្ចប់ការងារស្រាវជ្រាវតាមកាលកំណត់ ដើម្បីផ្ដល់ជាធាតុចូលដល់ការរៀបចំយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងរបស់ធនាគារជាតិ នៃកម្ពុជា ជាមួយសាធារណជន សំដៅលើកកម្ពស់កិត្តិនាម ការជឿទុកចិត្ត និងតម្លាភាពរបស់ធនាគារកណ្ដាល។ ស្របពេលជាមួយគ្នានេះ ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ស្ដីពីការស្រាវជ្រាវរួមគ្នានេះផងដែរ។

គួរបញ្ជាក់ថា ធនាគារកណ្ដាលកូរ៉េ គ្រោងអញ្ជើញក្រុមស្រាវជ្រាវ នៃធនាគារជាតិ នៃកម្ពុជា ចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងអំឡុងខែកញ្ញា ហើយគ្រោងរៀបចំសិក្ខាសាលាបញ្ចប់នៅកម្ពុជា ដើម្បីពិនិត្យលទ្ធផល នៃការស្រាវជ្រាវ អំឡុងខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន