ព័ត៌មានជាតិ
កម្ពុជា គ្រោងពង្រីកការទូទាត់ឆ្លងដែនទៅកាន់ប្រទេសចិន នៅចុងឆ្នាំ២០២៣ខាងមុខ
ការទូទាត់ឆ្លងដែនរបស់កម្ពុជា ទៅកាន់ប្រទេសចិននៅចុងឆ្នាំ២០២៣ ខាងមុខនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិន និងជំរុញកំណើនពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុនយូញៀនផេ នៅរសៀលថ្ងៃទី១០កក្កដានេះ លោក ស្រីបណ្ឌិត ជាសិរី ទេសាភិបាលរងធនគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេ និងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិន។
លោកស្រីបណ្ឌិត បានបន្តថា នៅពេលតភ្ជាប់ប្រព័ន្ធរួចរាល់ប្រជាពលរដ្ឋកម្ពុជា ដែលមានប្រមាណជាង ១០លាននាក់ មានភ្ជាប់ KHQR អាចធ្វើការទូទាត់នៅប្រទេសចិនបានតាមរយៈប្រព័ន្ធ យូញៀនផេ អាលីផេ និងវីឆាត។ ប៉ុន្តែត្រូវមានគណនីជាប្រាក់រៀល ទើបអាចទូទាត់បាន។ ចំណែកភ្ញៀវទេសចរចិន ឬអ្នកវិនិយោគចិន មកកំសាន្ត ឬធ្វើជំនួញនៅកម្ពុជា ក៏អាចទូទាត់ពីប្រាក់យ័នទៅប្រាក់រៀលបានដែរ។ ប៉ុន្តែតម្រូវឱ្យអាជីវករត្រូវមានគណនីជាប្រាក់រៀល ទើបអាចទូទាត់បានបើមានគណនីប្រាក់ដុល្លារមិនអាចទូទាត់បានទេ។
លោកស្រីបណ្ឌិត បានបន្តទៀតថា ការធ្វើបែបនេះ ដើម្បីជំរុញការប្រើប្រាក់រៀលឱ្យកាន់តែប្រសើរឡើង។ ចំណែកចិនក៏ជំរុញការប្រើប្រាស់ប្រាក់យ័នចិនផងដែរ ពោលគឺជំរុញទាំងសងខាង។
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ បានរំពឹងថា ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។ លោកស្រីបណ្ឌិតសង្ឃឹមថា នៅពេលដំណើរការនឹងជួយសម្រួលយ៉ាងច្រើនដល់ការទូទាត់របស់ប្រជាពលរដ្ឋខ្មែរទៅកំសាន្ត ឬទៅរកស៊ីនៅប្រទេសចិន។ រីឯភ្ញៀវទេសចរចិនឬអ្នកជំនួញចិនវិញក៏មានភាពងាយស្រួលក្នុងការទូទាត់ផងដែរពិសេសវិនិយោគិនខ្មែរចិនអាចទូទាត់ជារូបិយបណ្ណរៀងៗខ្លួន ដោយខ្មែរនាំទំនិញពីចិនអាចទូទាត់ជាប្រាក់រៀលហើយចិននាំទំនិញពីខ្មែរទូទាត់ជាប្រាក់យ័នកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ខណៈពីមុនត្រូវដូរពីដុល្លារទៅជាប្រាក់រៀលឬពីដុល្លារទៅជាប្រាក់យ័នអាចប្រឈមនឹងហានិភ័យខ្ពស់ដោយសារអត្រាប្តូរប្រាក់ដុល្លារមានការឡើងចុះមិនទៀតទាត់។
លោកស្រី បណ្ឌិត ជា សិរីបានបញ្ជាក់ថារហូតមកដល់ពេលនេះកម្ពុជាធ្វើការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ និងវៀតណាម និងកំពុងរៀបចំធ្វើជាមួយប្រទេសចិន ឡាវនិងឥណ្ឌា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ