Connect with us

សេដ្ឋកិច្ច

ឥណ្ឌា នឹងជំនួស អាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លំដាប់លេខ ២ នៅឆ្នាំ ២០៧៥

បានផុស

នៅ

ក្រុមហ៊ុន​ធនាគារ និងហិរញ្ញវត្ថុ Goldman Sachs បានចេញរបាយការណ៍ព្យាករណ៍ថ្មីថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសជប៉ុន អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកនៅឆ្នាំ ២០៧៥ ខណៈបច្ចុប្បន្ន ឥណ្ឌា​ស្ថិតនៅចំណាត់ថ្នាក់សេដ្ឋកិច្ចលេខ ៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ Goldman Sachs បានឲ្យដឹងថា កត្តាដែលជំរុញឲ្យមានការព្យាករណ៍នេះឡើង គឺផ្អែកលើប្រជាសាស្រ្តអំណោយផល ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការវិនិយោគដើមទុនខ្ពស់ និងការកើនឡើងផលិតភាពកម្មករ ស្របពេលបច្ចុប្បន្ន ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកស្រាប់ផង ។

លើសពីនេះ​ ឥណ្ឌាបានដាក់អាទិភាពលើការបង្កើតហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងការរៀបចំផ្លូវថ្នល់ និងផ្លូវដែក ដែលវាជាពេលវេលាដ៏សមស្របមួយសម្រាប់វិស័យឯកជនក្នុងការបង្កើនសមត្ថភាពលើការផលិត និងសេវាកម្ម ដើម្បីបង្កើតការងារបន្ថែមទៀត ជាពិសេសស្រូបយកកម្លាំងពលកម្មដ៏ធំណាមួយ ។

ដោយឡែកយោងតាមលោក Santanu Sengupta សេដ្ឋវិទូឥណ្ឌារបស់ក្រុមហ៊ុន Goldman Sachs Research និយាយថា ការច្នៃប្រឌិត ការបង្កើនផលិតភាពកម្មករ និងការវិនិយោគទុន ក៏នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើនឆ្ពោះទៅមុខរបស់ឥណ្ឌាផងដែរ ។

ជាចុងក្រោយរបាយការណ៍នេះក៏បានកត់សម្គាល់ដែរថា ទោះយ៉ាងណា អត្រាការចូលរួមរបស់កម្លាំងពលកម្មនៅក្នុងប្រទេសឥណ្ឌា បានធ្លាក់ចុះក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដោយសារតែអត្រាចូលរួមរបស់ស្ត្រីនៅក្នុងកម្លាំងពលកម្ម គឺមានទាបជាងបុរស ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ India Today

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មរណភាព​អតី​​ត​ប្រធានរដ្ឋឡាវ​​​​ដ៏​មាន​ឥទ្ធិពល និង​ជា​បងធំនយោបាយ​​ពី​ភាគខាងត្បូង ​តើ​អាច​រង្គើរ​ដល់​​​​​​​​តំណែង​កូនរបស់​គាត់ឬទេ?​​

ជីវិតកម្សាន្ដ១៦ នាទីutes មុន

គួច ខេវិន ៖ អ្នកបង្កើតមាតិកា គួរគប្បីបណ្តុះនូវគំនិតអប់រំទូន្មានដែលជាប្រយោជន៍សម្រាប់សង្គមជាតិ

សន្តិសុខសង្គម១៨ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

Sokha Hotels

ព័ត៌មានពេញនិយម