Connect with us

សេដ្ឋកិច្ច

ឱនភាពថវិកា អាមេរិក កើនឡើងជិត ៣ ដង

បានផុស

នៅ

ឱនភាពថវិការដ្ឋាភិបាលសហព័ន្ធអាមេរិកបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៩ ខែនាំឆ្នាំសារពើពន្ធ ពោលមានរហូតដល់ ១.៣៩ ពាន់ពាន់លានដុល្លារគិតត្រឹមខែមិថុនា ខណៈតួលេខ​នេះ​កើន​ពី ៥១៥ ពាន់​លាន​ដុល្លារ និងជិត ៣ ដង​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ។

យោងតាមរបាយការណ៍រតនាគារអាមេរិកបានឲ្យដឹងថា ចំណែកគម្លាតថវិកាបានកើនឡើងចំនួន ២២៧.៧៦ ពាន់លានដុល្លារក្នុងខែមិថុនា ដោយកើនឡើងពី ៨៨.៨ ពាន់លានដុល្លារក្នុងខែដូចគ្នាកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហាឱនភាពដ៏ធំនេះ គឺដោយសារតែមកពីកំណើនឡើងយ៉ាងខ្លាំងនៃការចំណាយរបស់រដ្ឋាភិបាល និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលពន្ធ ។ ប្រាក់ចំណូលពន្ធនៅចន្លោះខែតុលាដល់ខែមិថុនា គឺទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ ១១ ភាគរយ ដោយសារការធ្លាក់ចុះនៃភាគហ៊ុន ប័ណ្ណបំណុល និងទ្រព្យសម្បត្តិផ្សេងទៀត ។

យោងតាមទិន្នន័យនៅក្នុងខែមិថុនាបានឲ្យដឹងថា វិក្ក័យបត្របំណុលរដ្ឋាភិបាលបានធ្លាក់ចុះ ៤២ ពាន់លានដុល្លារទៅ ៤១៨ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ។ ចំណែក ការចំណាយបានកើនឡើង​ពី ៩៦ ពាន់លានដល់ទៅ ៦៤៦ ពាន់លានដុល្លារ រួមផ្សំជាមួយបញ្ហាអតិផរណាផងដែរ ។

ស្របពេលជាមួយគ្នានេះ ធនាគារកណ្តាលអាមេរិកបានព្រមានថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងស្ថិតនៅលើផ្លូវមួយដែលមិនមាននិរន្តរភាពរយៈពេលវែង ។ ចំណែកយោងតាមលោក Phillip Swagel នាយកការិយាល័យថវិកាសភាបានឲ្យដឹងដែរថា ឱនភាពថវិកាសហព័ន្ធនឹងមានជាមធ្យមប្រហែល ២ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈបំណុលជាតិវិញនឹងមានចំនួន ៣២.៥ ពាន់ពាន់លានដុល្លាឯណោះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម