សេដ្ឋកិច្ច
ស្វាយចន្ទីនាំចេញទៅវៀតណាមទទួលបានទឹកប្រាក់ ៧៨៥ លានដុល្លារធ្លាក់ចុះជិត ១៤ ភាគរយ
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនជាង ៥ សែនតោន (៥៧៤ ០០០) រយៈពេល ៦ ខែឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ ៧៨៥ លានដុល្លារថយចុះជិត ១៤ ភាគរយ (១៣,៩៤%) បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ១៧ ខែកក្កដា ឆ្នាំ ២០២៣នេះថា ការធ្លាក់ចុះនេះ ដោយសារតែទី១ កសិករបានកាប់ស្វាយចន្ទីរចោលអស់ប្រមាណ ១០ ម៉ឺនហិកតា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ និងការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកមួយចំនួន ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្វាយចន្ទីឆ្នាំ ២០២២-២០២៧។
លោកថា សមាគមស្វាយចន្ទីរកម្ពុជាកំពុងអនុវត្តគោលនយោបាយជាតិស្វាយចន្ទីតាមរយៈធនាគារ SME ដែលបានទម្លាក់កញ្ចប់ថវិកាដែលមានការប្រាក់អនុគ្រោះសម្រាប់សហគ្រាស ដែលធ្វើឱ្យសហគ្រាសមានទុនបង្វិលខ្លះៗ សម្រាប់ប្រជែងទិញគ្រាប់ឆៅនៅក្នុងស្រុក ខណៈកសិករដែលមានធនធានកំពុងហាលគ្រាប់ទុករង់ចាំលក់ដល់ខែសីហាខាងមុខ។ លោក អួន ស៊ីឡុត ក៏បញ្ជាក់ថា ការបម្រែបម្រួលអាកាសធាតុក៏ជាកត្តាធ្វើឱ្យការនាំចេញស្វាយចន្ទីធ្លាក់ចុះផងដែរ។

រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងវិស័យស្វាយចន្ទីតាមរយៈធនាគាររដ្ឋ២ គឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) ដែលគ្រោងទម្លាក់ថវិកាប្រមាណ ១០០ លានដុល្លារបានចាប់ផ្ដើមផ្ដល់ទុនបង្វិលជូនដល់សហគ្រាសក្នុងស្រុក ខណៈសមាគមសង្ឃឹមថា នៅឆ្នាំក្រោយ ធនាគារទាំងពីរនឹងផ្ដល់បន្ថែមដល់សហគ្រាសក្នុងស្រុកដែលកែច្នៃស្វាយចន្ទី។ តម្លៃគ្រាប់ស្វាយចន្ទីរស្ងួតលក់បាន ១ ៦៥៨ ដុល្លារ ក្នុងមួយតោន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ