សេដ្ឋកិច្ច
សេដ្ឋកិច្ច ចិន មិនសម្រេចតាមការព្យាករណ៍ឡើយ ស្របពេលយុវជនគ្មានការងារធ្វើក៏កើនឡើង
សេដ្ឋកិច្ចចិនមិនអាចសម្រេចបានតាមការព្យាករណ៍ទុកនោះឡើយនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ស្របពេលដែលអត្រាយុវជនអត់ការងារធ្វើនៅក្នុងប្រទេសក៏កាន់តែកើនឡើងខ្ពស់ផងដែរ ។

យោងតាមការព្យាករណ៍ពីសេដ្ឋវិទូបានឲ្យដឹងថា សេដ្ឋកិច្ចចិនរំពឹងនឹងមានកំណើនលើសពី ៧ ភាគរយនៅក្នុងត្រីមាសទី ២ ប៉ុន្តែកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានត្រឹមតែ ៦.៣ ភាគរយប៉ុណ្ណោះ ដោយកើន ០.៨ ភាគរយក្នុងអំឡុងខែមេសាដល់ខែមិថុនា ចំពេលតម្រូវការក្នុងស្រុក និងក្រៅប្រទេសមានភាពខ្វះខាត ។
សម្រាប់ការលក់រាយនៅក្នុងប្រទេសចិនកាលពីខែមិថុនា បានកើនឡើង ៣.១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈដែលទិន្នផលផលិតកម្មឧស្សាហកម្មបានកើនឡើង ៤.៤ ភាគរយ ។

ទោះបីជាមិនអាចសម្រេចបានតាមគោលដៅក៏ដោយ ប៉ុន្តែអ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន (NBS) លោក Fu Linghui បាននិយាយថា លទ្ធផលបែបនេះក៏បានបង្ហាញពីសន្ទុះងើបឡើងវិញដ៏ល្អនៃសេដ្ឋកិច្ចចិន ក្រោយរោគរាតត្បាតកូវីដ ១៩ ខណៈគិតត្រឹមត្រីមាសទី ១ GDP បានកើនឡើង ៤.៥ ភាគរយ និង ៦.៣ ភាគរយនៅក្នុងត្រីមាសទី ២ បើប្រៀបធៀបនឹងឆ្នាំមុន ។
លោក Fu បានលើកឡើងទៀតថា ដោយឡែកចំពោះទិន្នន័យបង្ហាញពីអត្រាគ្មានការងារធ្វើរបស់យុវជនចិនវិញ ស្ទុះងើបឡើងខ្ពស់រហូតដល់ ២១.៣ ភាគរយនៅក្នុងខែមិថុនា ដោយកើនឡើងពី ២០.៨ ភាគរយនៅក្នុងខែឧសភា។
គួរបញ្ជាក់ថា គ្រាន់តែទីក្រុងប៉េកាំងតែឯងបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៣ នេះប្រហែល ៥ ភាគរយ ខណៈកាលពីឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចចិន សម្រេចបានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Al Jazeera
ចុចអាន ៖ ទេសចរ កម្ពុជា សម្រុកទៅលេងនៅ វៀតណាម ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ