ព័ត៌មានជាតិ
ចេញរូបរាងបណ្តើរៗ ស្ពានកោះនរាឆ្លងពីកោះពេជ្រ បុកគ្រឹះសសរស្ពានបាន ៤០ ភាគរយ
ភ្នំពេញ៖ ការសាងសង់ស្ពានពីកោះនរាកំពុងដំណើរការបុកគ្រឹះសសរស្ពានបានប្រមាណ៤០ភាគរយ រួមទាំងគ្រឹះការពារកោះ។
លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ និងជាសមាជិកក្រុមការងារការពារច្រាំងទន្លេបានឲ្យកម្ពុជាថ្មីដឹងថា លទ្ធផលនៃការសាងសង់ស្ពានឆ្លងពីកោះនរា ការបុកគ្រឹះសសរស្ពានបាន៤០ភាគរយ ចាក់ខ្សាច់ការពារកោះនរាបានប្រមាណ៦០ភាគរយ។
លោកអ៊ុង រ៉ូន បន្តទៀតថា ការដ្ឋានពុំមែនសាងសង់តែស្ពានប៉ុណ្ណោះទេ តាមផែនការរួមមាន ការសាងសង់គ្រឹះការពារច្រាំងទន្លេ ចាក់ខ្សាច់ការពារកោះនរាដែលមានទំហំ ១២៥ហិកតា។ គំរោងនេះគឺមានឈ្មោះក្រុងរណបកោះនរា ដែលមានទន្លេតូចចន្លោះពីកោះនរា ចាស់ឆ្ពោះទៅកោះនរាថ្មីដែលលាតសន្ធឹងរហូតដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទៀតផង។
បើងាកទៅមើលប្លង់នៃក្រុងរណបកោះនរាវិញគឺជាទីក្រុងមួយដ៏ប្រណឹត ផុសចេញពីកោះដែលប៉ែកខាងជើងគឺជាប់ទន្លេមេគង្គក្រោម។ ចំណែកខាងត្បូងជាប់ទន្លេតូចពុះចំកណ្តាល។ ដោយឡែកផ្លូវវិញគឺមានទទឹង២០ម៉ែត្រជាប់ទន្លេតូចរួមទាំងសួនច្បារចាប់ពីផ្លូវកោះនរា រហូតដល់វត្តវាលស្បូវទៀតផង។
ការសាងសង់ស្ពានមានចំនួន២គឺស្ពានទី១ ចេញពីកោះនរាឆ្ពោះទៅកោះពេជ្រមានទទឹង២៤.៥ម៉ែត្រនិងបណ្តោយ៦៤៦ម៉ែត្រ។ស្ពានទី២គឺតភ្ជាប់ពីផ្លូវកោះនរា (ផ្លូវមុខអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយន័)ឆ្លងទន្លេតូចដែលមានប្រវែង ៦០ម៉ែត្រនិងទទឹង២១ម៉ែត្រ។
លោកអ៊ុង រ៉ូន បញ្ជាក់ទៀតថា នៅពេលដែលក្រុងរណបកោះនរា កើតឡើងហាងឆេងដីនឹងហក់ឡើងខ្ពស់ដែរ ខណះតម្លៃដីនៅភូមិកោះនរា ថ្លៃ១០០០ដុល្លារក្នុង១ម៉ែត្រការ៉េ នឹងបន្តកើនដល់៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េពេលការសាងសង់ស្ពាន រួមទាំងទីក្រុងរណបកោះនរាកើតចេញជារូបរាង។
ហាងឆេងដីអាចខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតនៅកណ្តាលកោះដែលមានទឹកទន្លេនៅសង្ខាង។ បច្ចុប្បន្នអ្នកភូមិកោះនរាក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយមិនដឹងខ្លួនប្រមាណជា៤៥ភាគរយហើយនោះ។
លោកអ៊ុង រ៉ូន បានបញ្ជាក់ទាំងទឹកមុខស្រស់ស្រាយថា ការអភិវឌ្ឍន៍លើតំបន់ដែលពីមុនមកមិនមានអ្នកហ៊ានមករស់នៅព្រោះខ្លាចបាក់ច្រាំងប្រែក្លាយជារស់នៅលើតំបន់មាសពេញដោយមិនដឹងខ្លួន៕
ស្ពានបេតុងខ្សែកាបដែលតភ្ជាប់តំបន់កោះពេជ្រទៅកោះនរា ចំណាយថវិកា ៣៨លានដុល្លារអាមេរិក ប្រើប្រាស់រយៈពេលចំនួន ៣៥ ខែ ក្នុងការសាងសង់ដោយក្រុមហ៊ុន OCIC៕
អត្ថបទ៖ នរា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់