Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ ចិន ខាតលុយ ៨១ ពាន់លានដុលា្លរក្នុងពេល ២ ឆ្នាំ

បានផុស

នៅ

បញ្ហាជាប់គាំងអចលនទ្រព្យនៅក្នុងប្រទេសចិន ​នាំឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ចិន Evergrande ខាតលុយជាង ៨១ ពាន់លានដុល្លារក្នុងរយៈពេល​ ២ ឆ្នាំចុងក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Evergrande បានធ្លាក់ខ្លួនជំពាក់បំណុលយ៉ាងច្រើន ដោយសារតែវិបត្តិអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅចិនកាលពីចុងឆ្នាំ ២០២១ ហើយក្រុមហ៊ុនថែមទាំងបានប្រកាសពីកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតរបស់ប្រទេសក្នុងខែមីនា ដើម្បីព្យាយាមបញ្ចប់គម្រោង រួចសងអ្នកផ្កត់ផ្គង់​ និងម្ចាស់កម្ចីជាដើម ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Evergrande បានឲ្យដឹងថា ក្រុមហ៊ុនបានខាតបង់ ៦៦.៣៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង ១៤.៧៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដោយសារតែលទ្ធផលនៃវិស័យអចលនទ្រព្យ ការប្រគល់ដីមកវិញ ការខាតបង់លើទ្រព្យសកម្ម និងការចំណាយហិរញ្ញវត្ថុជាដើម ។

ពាក់ព័ន្ធនឹងបញ្ហាបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Evergrande ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ បានក្លាយទៅជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិស័យអចលនទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន ។

ស្របពេលជាមួយគ្នានេះ យោងតាមរយៈក្រុមហ៊ុន JPMorgan បានប៉ាន់ប្រមាណថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រហែល ៥០ បានខកខានលើមូលបត្របំណុលក្រៅប្រទេសចំនួន ១០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈមនុស្សជាច្រើននាក់ទៀត ក៏ត្រូវបានផ្អាកពីការជួញដូរនៅផ្សារហ៊ុនហុងកុងផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNBC

ចុចអាន ៖ សេដ្ឋកិច្ច ចិន មិនសម្រេចតាមការព្យាករណ៍ឡើយ ស្របពេលយុវជនគ្មាន​ការងារធ្វើក៏កើនឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១៧ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១៩ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម