Connect with us

សេដ្ឋកិច្ច

ផ្សារហ៊ុន ថៃ កំពុង​ធ្លាក់ចុះ ចំពេលស្ថានភាពនយោបាយក្នុងប្រទេសកំពុង​ចលាចល

បានផុស

នៅ

សន្ទស្សន៍ផ្សារហ៊ុនថៃ (SET) កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីមានកំណើនជាច្រើនថ្ងៃ ស្របពេលស្ថានភាពនយោបាយនៅក្នុងប្រទេសកំពុងមានភាពចលាចល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទស្សន៍ផ្សារភាគហ៊ុនថៃបានបិទនៅតម្លៃ ១,៥២១.១៨ ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្លាក់ចុះ ១.០១ ភាគរយ នៅក្នុងទីផ្សារពាណិជ្ជកម្មដែលមានតម្លៃ ១.៣២ ពាន់លានដុល្លារ ។

ចំពោះការធ្លាក់ចុះនេះដែរ អ្នកជំនាញខាងវិភាគយល់ថា បើសិនជាគណបក្សភូមិចៃថៃ ដែលមានសំឡេងគាំទ្រច្រើននៅក្នុងសភាលំដាប់លេង ៣ រួមបញ្ចូលជាមួយគណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ​ នោះភាគហ៊ុននឹងអាចកើនឡើងវិញ ។

ជាពិសេស ប្រសិនបើគណបក្សភឿថៃបង្កើតរដ្ឋាភិបាលដោយជោគជ័យ នោះសន្ទស្សន៍ភាគហ៊ុនរំពឹងថា​ នឹងជួញដូរនៅចន្លោះ ១,៥៧០ ទៅ ១,៥៩០ ពិន្ទុ ខណៈឈ្មួញកណ្តាលបាននិយាយថា បន្ទាប់ពីរដ្ឋាភិបាលថ្មីប្រកាសគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន នោះសន្ទស្សន៍ផ្សារហ៊ុនថៃនឹងកើនឡើងបន្ថែមទៀតផងដែរ ។

ប៉ុន្តែ​ទោះជាយ៉ាងណា អ្នកជំនាញព្រមានថា ប្រសិនបើសមាសភាពរដ្ឋាភិបាលថ្មីផ្លាស់ប្តូរ ហើយគណបក្សដែលមានសំឡេងភាគតិចបង្កើតរដ្ឋបាលថ្មី នោះសន្ទស្សន៍ភាគហ៊ុន អាចធ្លាក់ចុះដល់ក្រោម ១,៥០០ ពិន្ទុម្តងទៀត ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

ចុចអាន ៖ សមាជិកសភា ថៃ ជាច្រើនរូបចេញតាមទ្វារក្រោយ និងជិះទូកត្រឡប់ទៅផ្ទះ ក្រោយបោះឆ្នោតដកសិទ្ធិលោក Pita

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

Sokha Hotels

ព័ត៌មានពេញនិយម