ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងវិញជាង ៤ % នៅឆ្នាំ ២០២១
កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងងើបឡើងវិញដល់ ៤ ភាគរយនៅឆ្នាំ ២០២១ នេះ បន្ទាប់ពីធ្លាក់ចុះ ជាង ៣ ភាគរយ(-៣,១%) នៅឆ្នាំ ២០២០ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។
ថ្លែងនៅក្នុងវេទិការសាធារណៈ ស្តីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃទី ២៦ ខែមករានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនដល់ ៤% នៅឆ្នាំ ២០២១នេះ ដោយសារការងើបឡើងវិញគ្រប់វិស័យទាំងអស់ ខណៈដែលវិស័យទេសចរណ៍កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។
លោកថ្លែងថា នៅឆ្នាំ ២០២១ កម្ពុជាមានឱកាសទីផ្សាររីកធំជាងមុន ដូចជាពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន(FTA) ការរក្សាបានក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ការកែទម្រង់បង្កើនភាពប្រកួតប្រជែង និងមានច្បាប់វិនិយោគថ្មី និងការចាក់វ៉ាក់សាំងជាដើម ទាំងនេះជាហេតុផល ដែលធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះឲ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ស្ថិតក្នុងរង្វង់ -៣,១ ភាគរយ ខណៈដែលធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះក្នុងរង្វង់ដល់ ៤ ទៅ ៥ ភាគរយនៅឆ្នាំ ២០២០ ដោយសារតែជំងឺកូវីដ១៩។
លោក វង្សី វិស្សុត បញ្ជាក់ថា ការមិនធ្លាក់ចុះខ្លាំងដូចការព្យាករណ៍របស់ស្ថាប័នអន្តរជាតិទាំងនោះ ដោយសារការអន្តរាគមនរបស់រដ្ឋាភិបាលមានប្រសិទ្ធភាព ដូចជាការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ទាន់ពេលវេលា ការបន្ធូបន្ថយពន្ធ ការផ្តល់ជំនួយសាច់ប្រាក់ជាដើម។
នៅឆ្នាំ ២០២០ ឧស្សាហកម្មកាត់ដេរ ធ្លាក់ចុះ ៤ ភាគរយ ហើយការនាំចេញវិស័យកាត់ដេរ ធ្លាក់ ១០ ភាគរយ។ ក្រៅពីនេះវិស័យផ្សេងបែរជាកើនឡើងដល់ ២៦ ភាគរយ ពោលគឺ ការនាំចេញរបស់កម្ពុជា ធ្លាក់តែ១ ភាគរយទេ នៅឆ្នាំ ២០២០។
បើតាមលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ ឲ្យដឹងទៀតថា ទំនិញដែលនាំចេញមានការកើនឡើងក្រៅពីសំលៀកបំពាក់មានដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារឹម កង់ វិស័យកសិកម្ម និងសម្ភារៈជាច្រើនទៀត។
លោកប្រាប់ថា កម្លាំងផលិត និងនាំចេញរបស់កម្ពុជានៅខ្លាំងណាស់ ប្រសិនបើសេដ្ឋកិច្ច ពិភពលោកងើបឡើងវិញភ្លាម សមត្ថភាពនៃការនាំចេញរបស់កម្ពុជាក៏ស្ទុះឡើងដែរ។
ចំណូលថវិការជាតិដែលកម្ពុជាប្រមូលបានក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ៥៧០០ លានដុល្លារ ជាចំណូលក្នុងស្រុក ដែលកម្ពុជាគ្រោង ៦៥០០ លានដុល្លារ។ ដូច្នេះធ្វើឲ្យស្ថានភាពថវិការរឹងមាំជាងមុន៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង