សេដ្ឋកិច្ច
IMF ព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់សេដ្ឋកិច្ចពិភពលោកពី ២.៨ ភាគរយ ទៅ ៣ ភាគរយសម្រាប់ឆ្នាំ ២០២៣ នេះ ។
យោងតាមរបាយការណ៍ World Economic Outlook បានបង្ហាញថា សម្រាប់នៅឆ្នាំ ២០២៤ វិញ IMF ក៏នៅតែរក្សាការព្យាករណ៍របស់ខ្លួននៅកម្រិត ៣ ភាគរយដដែល ។
ទន្ទឹមនោះ IMF រំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ១.៥ ភាគរយនៅឆ្នាំនេះ ដោយកើនឡើង ០.២ ភាគរយលើការរំពឹងទុកពីលើកមុន ខណៈនឹងមានកំណើន ១.៤ ភាគរយនៅឆ្នាំ ២០២៤ ។ សម្រាប់ការរំពឹងទុកនៅតំបន់អឺរ៉ុបវិញ គឺមាន ១.៨ ភាគរយក្នុងឆ្នាំនេះ និង ១ ភាគរយនៅឆ្នាំក្រោយ ។
ដោយឡែក ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗក្នុងតំបន់ចាយប្រាក់អឺរ៉ូ អាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងមានការធ្លាក់ចុះនៃកំណើន GDP ចំនួន ០.៣ ភាគរយនៅឆ្នាំនេះ ។
ពាក់ព័ន្ធជាមួយទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍វិញ IMF រំពឹងនឹងមានកំណើន ៤ ភាគរយក្នុងឆ្នាំនេះ និង ៤.១ ភាគរយសម្រាប់ ២០២៤ ។
ទោះយ៉ាងណា IMF បានព្រមានថា បើទោះបីជាមានការព្យាករណ៍ជាវិជ្ជមានបែបនេះក៏ដោយ ក៏វានៅមានហានិភ័យមួយចំនួនផងដែរ រួមទាំងការកើនឡើងអតិផរណា ការកើនឡើងនៃបញ្ហាបំណុល ជាពិសេសដំណើរការសេដ្ឋកិច្ចមិនល្អរបស់ចិន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន៖ ភ្លើងឆេះព្រៃនៅតំបន់មេឌីទែរ៉ាណេសម្លាប់មនុស្សជាង ៤០ នាក់
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ