Connect with us

ព័ត៌មានជាតិ

ប្រតិបត្តិករទេសចរ រំពឹងភ្ញៀវអន្តរជាតិកើនឡើងខ្ពស់ ក្រោយដំណើរការ​ព្រលានយន្ដហោះថ្មី​ខេត្តសៀមរាប

បានផុស

នៅ

សៀមរាប៖ ប្រតិបត្តិករ និងអ្នកបម្រើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប ដាក់ក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិ នឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរ​ការហោះហើរត្រង់ ពីក្រៅប្រទេសទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រង ផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៣ថា តាមការសង្កេត​ឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកម្រើកជាបណ្ដើរៗហើយ ដោយពួកគេ បានទៅស្វែងរក​វត្ថុអនុស្សាវរីយ៍ ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ១៩ ជោគជ័យក្នុងការរៀប​ចំព្រឹត្ដិការណ៍​ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត ខេត្ដសៀមរាបទទួល​បានផ្លូវស្រស់​ស្អាតនៅកណ្ដាលក្រុង និងមានព្រលានយន្ដហោះថ្មី ដែលគ្រោងដាក់ឱ្យដំណើរនៅពាក់កណ្ដាលខែតុលាខាងនេះ។

បើតាមលោក អ៊ុន សាវ៉ាន់ ក្រោយពេលដែលដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរនេះ នឹងនាំមកនូវភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ព្រោះកម្ពុជាមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេស​តាមរយៈ​ការបង្ហាញការអភិវឌ្ឍរីកចម្រើនរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា បើសិនរាជរដ្ឋាភិបាលបើក​ជើងហោះហើរ​ត្រង់មកកាន់ខេត្ដសៀមរាប នឹងធ្វើឱ្យភ្ញៀវទេសចរកាន់មានភាពងាយស្រួល និងចំណាយតិចក្នុងដំណើរ​ការធ្វើទេសចរណ៍។

ដោយឡែកអ្នកលក់វត្ថុអនុវស្សាវរីយ៍មួយរូបទៀត នៅផ្សារផលិតផលកម្ពុជា លោក រើន រ៉ា សង្ឃឹមថា នៅពេលឆាប់ៗ​ខាងមុខនេះ ខេត្ដសៀមរាប នឹងសម្បូរភ្ញៀវទេសចរដូចកាលពីមុនឆ្នាំ២០២៩ដែរ។ ការកើនឡើងនូវអ្នកទេសចរ​នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅខេត្ដនេះ កាន់តែប្រសើរឡើង ខណៈដែលប្រជាពលរដ្ឋខេត្តសៀមរាប ០៩ភាគរយ រំពឹងលើវិស័យទេសចរ។

កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា  តាមការគ្រោងទុក​អាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាស​យានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ ត្រូវបានរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា  ជាពិសេសវិស័យទេសចរណ៍។ អ្នកនាំពាក្យបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិនិងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេស​អាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា ពោលសកម្មភាពដឹកជញ្ជូន​តាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬ ស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺ​កូវីដ១៩។

ជាមួយគ្នានេះ ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា វិសាលភាព​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបថ្មីនេះ មានទំហំធំជាងអាកាសយានដ្ឋានចាស់ ដែលអាចទទួលយន្តហោះ​ធុនធ្ងន់​-ធំ បានច្រើន ជាពិ​សេស​អាចទទួលបានការហោះហើរដោយត្រង់ពីប្រទេសឆ្ងាយៗ ចូលកមកម្ពុជា កាន់តែកើន​ឡើង និងអាចមាន​កំណើន​ភ្ញៀវទេសចរកាន់តែច្រើនផងដែរ។ លោកស្រី បានគូសបញ្ជាក់ថា អាកាសយានដ្ឋាននេះ នឹងក្លាយ​ជាទ្រព្យដ៏សំខាន់​សម្រាប់អនាគតវិស័យទេសកម្ពុជា។

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) ការអភិវឌ្ឍព្រលានយន្តហោះនេះ នឹងជួយដល់វិស័យដឹកជញ្ជូន​តាមផ្លូវអាកាស ទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិ បង្កើតឱកាសការងារក្នុងស្រុក បង្កើនការផលិតសម្រាប់​ផ្គត់ផ្គង់តម្រូវការ ជាពិសេសបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥៧ នាទីutes មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៩ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម