Connect with us

ព័ត៌មានជាតិ

មាន​ដំណឹង​ រុស្សីចង់បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ក្រុមហ៊ុនរុស្សីមានបំណងវិនិយោគក្នុងវិស័យប្រេងនិងឧស្ម័ន រួម​ទាំង​ការបង្កើតរោងចក្រចម្រាញ់ប្រេងកាត​នៅ​ប្រទេស​កម្ពុជា។

ក្នុងជំនួបរវាង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយលោក អាណាតូលី បូរ៉ាវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ​សហព័ន្ធរុស្សី ភាគីទាំងពីរ​បានលើក​ពី​គម្រោងកិច្ចសហប្រតិបត្តិការភូគព្ភសាស្ត្រនិងការអភិវឌ្ឍធនធានរ៉ែ រវាងក្រសួងរ៉ែនិងថាមពលកម្ពុជា និងក្រសួងធនធានធម្មជាតិនិងបរិស្ថានរុស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតរុស្សី បាន​សម្តែង​ការអបអរសារទរ ដែលកម្ពុជាទទួលបាន​តំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្រ្ត​កាល​ពីចុងឆ្នាំ២០២០ កន្លងទៅ។ លោក​បាន​បញ្ជាក់ពី​គម្រោងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។

លោក​ឯកអគ្គរដ្ឋទូតថ្លែង​ថា ក្រុមហ៊ុន​រុស្សី​ចង់​​បង្កើត​គម្រោងវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញរួមមាន ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ និងការផ្តល់អាហារូបករណ៍និងគម្រោងកសាងសមត្ថភាពសម្រាប់មន្ត្រីនិងសិស្សនិសិ្សតកម្ពុជា ក្នុងវិស័យថាមពលប្រេងនិងឧស្ម័ន។

ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី ស៊ុយ សែមបានស្វាគមន៍យ៉ាងកក់ក្តៅនិងគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេសឱកាសក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត។

កាលពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ គឺ ក្រុមហ៊ុន Cambodian Petrochemical Co.,Ltd និង​ក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd មកពី​ប្រទេស​ចិន​ បានវិនិយោគ​សាងសង់រោងចក្រ​ចម្រាញ់ប្រេង​ដំណាក់កាល​ទី​មួយនៅ​ខេត្ត​ព្រះសីហនុ ដោយ​ប្រើ​ទុនវិនិយោគ​ជាង ៦២០ លាន​ដុល្លារ។ ប៉ុន្តែ​មកដល់ពេលនេះ ដំណើរការ​សាងសង់​រោងចក្រ​​ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​ភាគី​ដៃគូ​វិនិយោគ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម