សេដ្ឋកិច្ច
កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទស្វាយចន្ទីពិភពលោកមានប្រទេស ៤០ ចូលរួម
ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្វាយចន្ទីកម្ពុជា នឹងត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដើម្បីបង្កើតជំនួបអ្នកធ្វើការ និងរកស៊ីពាក់ព័ន្ធនឹងវិស័យស្វាយចន្ទីទាំងជាតិ និងអន្តរជាតិ បានស្វែងយល់ពីសក្តានុពលវិស័យស្វាយចន្ទី និងការដាំដំណាំនេះនៅកម្ពុជាព្រមទាំងជំរុញនិងទាក់ទាញវិនិយោគិន ដែលមានបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី។

សហព័ន្ធស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា សន្និសីទនេះ នឹងមានអ្នកចូលរួមប្រមាណជាង ៥០០នាក់មកពី៤០ប្រទេស នៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកធ្វើការ និងរកស៊ីក្នុងវិស័យស្វាយចន្ទី ដូចជាអ្នកកែច្នៃ អ្នកដាំដុះ អ្នកនាំចេញ និងអ្នកលក់ឧបករណ៍កែច្នៃ និងវេចខ្ចប់ស្វាយចន្ទីជាដើម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជាយល់ឃើញថា សន្និសីទស្វាយចន្ទីពិភពលោកដែលនឹងមករៀបចំនៅកម្ពុជានៅឆ្នាំខាងមុខនេះ បង្ហាញពីសក្ដានុពលមួយដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងក្នុងការជួយវិស័យស្វាយចន្ទី។
លោកថា នេះជាឱកាសដែលអាចធ្វើឱ្យក្រុមហ៊ុនបណ្ដាប្រទេសជាជាច្រើនស្គាល់កម្ពុជាកាន់ច្បាស់ ហើយកម្ពុជាក៏មានឱកាសចែករំលែកផលិតផលកសិកម្មផ្សេងទៀត និងវិស័យទេសចរណ៍ក្រៅពីស្វាយចន្ទី។

កម្ពុជាគឺប្រទេសដែលផលិតស្វាយចន្ទីនៅលើពិភពលោក ប៉ុន្តែនៅខ្វះខាតហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងក្រៅស្រុកមកបើកការកែច្នៃ។ ប្រសិនបើមានរោងចក្រកែច្នៃច្រើន ជារឿងដ៍ល្អដែលអាចជួយផ្ដល់តម្លៃបន្ថែមដល់កសិករ និងអាចបង្កើតការងារដល់ពលរករក្នុងសហគមន៍។
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនជាង ៥ សែនតោន (៥៧៤ ០០០) រយៈពេល ៦ ខែឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ ៧៨៥ លានដុល្លារថយចុះជិត ១៤ ភាគរយ (១៣,៩៤%) បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២២ ដំណាំស្វាយចន្ទីគ្របដណ្តប់លើផ្ទៃដីដាំដុះចំនួន ៤៣៥.៧៣៣ ហិកតា ក្នុងនោះ ប្រមូលផលបាន ៣៣០.៨៦១ ហិកតា ផ្តល់ទិន្នផល ៥០៨.២៨៣ តោន។
គ្រាប់ស្វាយចន្ទីស្រស់ចំនួន ៤៧១.៥២០ តោន និងគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១.៥៥៧ តោន ត្រូវបាននាំចេញកាលពីឆ្នាំមុន៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ