សេដ្ឋកិច្ច
បំណុលគ្រួសារ ថៃ កើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ
បំណុលគ្រួសារជាមធ្យមនៅក្នុងប្រទេសថៃ បានឈានដល់កម្រិតខ្ពស់បំផុតរយៈពេល ១៥ ឆ្នាំមកនេះ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចយឺតជាងការរំពឹងទុក និងតម្លៃរស់នៅខ្ពស់ ចំពេលមានភាពមិនច្បាស់លាស់លើការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតខែឧសភា ។

យោងតាមការស្ទង់មតិពីសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា គ្រួសារនីមួយៗមានបំណុលជាមធ្យម ១៦,១៩១ ដុល្លារនៅឆ្នាំ ២០២៣ ហើយតម្រូវឲ្យគ្រួសារនីមួយៗត្រូវបង់សងចំនួន ៤៨៤.៥៧ ដុល្លារក្នុងមួយខែ ដែលកើនឡើង ១១.៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។
ពាក់ព័ន្ធជាមួយបញ្ហាបំណុលនេះដែរ មានប្រជាជនប្រហែលមួយភាគបីនៃប្រជាជនសរុប ជំពាក់ប្រាក់ចំនួន ៤៦២ ពាន់លានដុល្លារពីប្រាក់កម្ចីផ្លូវការ និង ១១៩.៤៦ ពាន់លានដុល្លារពីកម្ចីក្រៅផ្លូវការ ។

លើសពីនេះ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានព្យាករណ៍ទៀតថា បំណុលគ្រួសារនឹងបន្តកើនឡើងរហូតដល់ឆ្នាំក្រោយ មុនពេលធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំបន្តបន្ទាប់ទៀត ។
ស្របពេលជាមួយគ្នានេះ តាមរយៈធនាគារកណ្តាលថៃក៏បានគូសបញ្ជាក់ពីវិធានការដោះស្រាយជាបន្តបន្ទាប់ផងដែរ ដោយសង្ឃឹមថា នឹងធ្វើឲ្យសមាមាត្របំណុលគ្រួសារធ្លាក់ចុះដល់ ៨០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន ៖ ព្រះមហាក្សត្រ ថៃ មានព្រះបន្ទូលទៅកាន់ប្រជារាស្ត្រ ពាក់ព័ន្ធស្ថានភាពនយោបាយក្នុងប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ