Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិតេជោគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំក្រោយ

បានផុស

នៅ

គម្រោង​វិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុង​តាខ្មៅ មាន​ទុន​វិ​និ​យោគ​ប្រមាណ ១ ៥០០​ លាន​ដុល្លារ​ពី​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគទុន​អា​ណិ​ក​​ជនកម្ពុជា ​(OCIC) និង​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ចំណាយ​ប្រាក់​អស់​ជិត​ ៧០០ ​លាន​ដុល្លារ ​សម្រេច​ការសាងសង់​បាន​ជាង ៥០​ ភាគរយ​ហើយ ខណៈ​ការសាងសង់កំពុង​ដំណើរការ​ទៅមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ីន ចាន់​សិរី​វុត្ថា ​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អា​កាស​ចរ​ស៊ីវិល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​២៨ ខែកក្កដានេះថា ​ការសាងសង់ព្រលានតេជោតាខ្មៅសម្រេចបានជាង ៥០ ភាគរយ ​ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២៤ នឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ ២០២៥។

គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដំណាក់កាលទី១ កំពុងសាងសង់ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះ មានវិសាលភាពលើផ្ទៃដី ២.៦០០ ហិកតា ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម