Connect with us

សេដ្ឋកិច្ច

ឥណ្ឌា​ ផ្អាកនាំចេញអង្ករ នាំឲ្យ វៀតណាម រំពឹងរកចំណូលបានជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំនេះ

បានផុស

នៅ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រំពឹងការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងដល់ ៧.២ លានតោនក្នុងឆ្នាំ ២០២៣ ហើយរកចំណូលបានជាង ៤ ពាន់លានដុល្លារ ស្របពេលដែលឥណ្ឌាផ្អាកនាំចេញអង្កររបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam ប្រាប់ថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌានាំមកនូវឱកាសសម្រាប់ការនាំចេញអង្កររបស់វៀតណាមនៅចុងឆ្នាំនេះ ។

ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាមនាំចេញអង្ករជាង ៤.៤៨ លានតោន ទទួលបានចំណូលជិត ២.៤ ពាន់លានដុល្លារ ពោលកើន ២៨ ភាគរយ ខណៈបរិមាណវិញកើនជាង ១៧ ភាគរយ ។

ការនាំចេញអង្ករកំពុងកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃអង្ករវៀតណាមក៏កើនឡើងដូចគ្នាពី ៤៩០ ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន ដល់ជាង ៥៣០ ដុល្លារក្នុងមួយតោននាពេលបច្ចុប្បន្ន ។

ចំណែកយោងតាមសមាគមម្ហួប​អាហារ​វៀតណាមបានឲ្យដឹងថា នៅឆ្នាំនេះ ការនាំចេញអង្ករមានលក្ខខណ្ឌអំណោយផលបំផុត នៅពេលដែលផលិតកម្មក្នុងស្រុកមានការកើនឡើងជាវិជ្ជមាន ខណៈដែលតំបន់ផលិតអង្ករភាគច្រើនបានប្តូរទៅជាពូជដែលមានគុណភាព និងតម្លៃខ្ពស់ ជាពិសេស នៅក្នុងទីផ្សារពិភពលោកបច្ចុប្បន្ន តម្រូវការអង្ករបានកើនឡើងយ៉ាងខ្លាំង ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ ការនាំចេញអង្ករវៀតណាម មានបរិមាណ ៧.១ លានតោន ជាមួយនឹងតម្លៃ ៣.៤៦ ពាន់លានដុល្លារ ៕

ប្រែសម្រួល ៖ នាង​ រតនៈ

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម