សេដ្ឋកិច្ច
សកម្មភាពផលិតក្នុងរោងចក្រនៅ ចិន ធ្លាក់ចុះសន្ទុះយ៉ាងខ្លាំង ហើយកាន់តែបន្ថែមសម្ពាធដល់សេដ្ឋកិច្ចក្នុងប្រទេស
សកម្មភាពផលិតក្នុងរោងចក្រនៅចិនបានធ្លាក់ចុះសន្ទុះយ៉ាងខ្លាំងនៅក្នុងខែកក្កដា ដោយសារតែការបញ្ជាទិញបានធ្លាក់ចុះ ហើយវាក៏កាន់តែដាក់បន្ទុកដល់កំណើនសេដ្ឋកិច្ចចិនមួយកម្រិតទៀតផងដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/China-factory-worker-1024x683.jpg)
តាមរបាយការណ៍ស្ថិតិជាតិ និងឧស្សាហកម្មចិនបានឲ្យដឹងថា សន្ទស្សន៍នៃការគ្រប់គ្រងការបញ្ជាទិញគឺប្រសើរឡើងដល់ ៤៩.៣ នៅលើមាត្រដ្ឋាន ១០០ ពិន្ទុ ប៉ុន្តែស្ថិតនៅក្រោមកម្រិត ៥០ ពិន្ទុនៃសកម្មភាពដែលបានចុះកិច្ចសន្យា ។
ទន្ទឹមនោះ តម្រូវការសម្រាប់ការនាំចេញរបស់ចិនក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីអាមេរិក និងអឺរ៉ុបតំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈការលក់អចលនវត្ថុដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់នៅមានភាពទន់ខ្សោយ បន្ទាប់ពីរដ្ឋាភិបាលបានរឹតបន្តឹងការគ្រប់គ្រងលើការប្រើប្រាស់បំណុលរបស់ឧស្សាហកម្ម ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/factory-1.jpg)
ស្របពេលជាមួយគ្នានេះ បើយោងតាមការិយាល័យស្ថិតិ និងសហព័ន្ធដឹកជញ្ជូន និងការទិញរបស់ចិនបានឲ្យដឹងថា សន្ទស្សន៍នៃការបញ្ជាទិញ បានធ្លាក់ចុះមក ៤៦.៣ ពី ៤៦.៤ កាលពីខែមិថុនា ដែលស្ថិតនៅក្រោមកម្រិតធ្លាក់ចុះ ៥០ ពិន្ទុ ។
ដោយឡែក កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះពី ២.២ ភាគរយមកត្រឹម ០.៨ ភាគរយ បើប្រៀបធៀបនឹងត្រីមាសមុនក្នុងរយៈពេល ៣ ខែ គិតត្រឹមខែមិថុនា ខណៈការធ្លាក់ចុះនេះ ស្មើនឹងកំណើនប្រចាំឆ្នាំ ៣.២ ភាគរយ ដែលនឹងស្ថិតក្នុងចំណោមភាពទន់ខ្សោយបំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន មេដឹកនាំចិនក៏កំពុងព្យាយាមធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញផងដែរ ជាមួយការសន្យានឹងគាំទ្រសហគ្រិនពាក់ព័ន្ធជាមួយការសម្រួលពន្ធ ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ AP
ចុចអាន ៖ តម្លៃប្រេង ពិភពលោក ហក់ឡើងខ្លាំងមិនធ្លាប់មាន ហើយអាចបន្តដល់ដាច់ឆ្នាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច