ព័ត៌មានជាតិ
កម្ពុជាជាប់លេខ ៨ លើពិភពលោក ខណៈមួយឆ្នាំអាចផលិតស្រូវបានជាង ១២ លានតោន
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាជាប្រទេសដែលនាំចេញស្រូវអង្ករដ៏ធំបំផុតមួយនៅលើពិភពលោកដោយមួយឆ្នាំប្រមាណ ១២ លានតោន។

លោកបណ្ឌិតបានអះអាថា ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ គឺលើសពី ៦ លានតោន សម្រាប់ការនាំចេញដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលនាំចេញស្រូវអង្ករជាប់លេខរៀងទី ៨ នៅលើពិភពលោក។
កសិករកម្ពុជាកំពុងក្លាយទៅជាអ្នកដែលចូលរួមចំណែកដ៏សំខាន់មួយក្នុងការជួយលើកស្ទួយបញ្ហាសន្តិសុខស្បៀងជាតិ និងពិភពលោក។ លោកបណ្ឌិត យ៉ង សាំងកុមារ ជឿជាក់ថា ប្រទេសកម្ពុជានៅមានសក្ដានុពលខ្ពស់ក្នុងការបង្កើនផលិតកម្មស្រូវនៅលើផ្ទៃដីដែលមានស្រាប់ និងពង្រីកទីផ្សារអង្ករនៅក្រៅប្រទេស។
លោកបណ្ឌិត យ៉ង សាំងកុមារ បានអះអាងថា កសិករកម្ពុជាកំពុងក្លាយទៅជាអ្នកដែលបានរួមចំណែកដោះស្រាយបញ្ហាស្បៀងជាតិ និងពិភពលោកយ៉ាងសំខាន់មួយ។ ជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាស្បៀង បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន និងឥណ្ឌាដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេលើពិភពលោក ហាមមិនឱ្យមានការនាំចេញអង្ករធម្មតាដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយពង្រាយមន្ត្រីកសិកម្មតាមឃុំទូទាំងប្រទេស ជាមួយការកសាងសហគមន៍កសិកម្ម ឬសមាគមកសិករផ្សារភ្ជាប់មកទីផ្សារតាមរយៈយន្តការកិច្ចសន្យាកសិកម្ម និងគោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលជាមួយកញ្ចប់ថវិកាជាង ១០០ លានដុល្លារ ដែលអាចនឹងដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ រួមទាំងការការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រឱ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ