ព័ត៌មានជាតិ
អ្នកវិនិយោគកំពុងសម្រុកបោះទុនវិនិយោគរាប់ពាន់លានដុល្លារ លើវិស័យជាច្រើននៅខេត្តកំពត
លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពតបាឲ្យដឹងថា មកដល់សព្វថ្ងៃនេះ ខេត្តកំពតមានក្រុមហ៊ុនវិនិយោគវិស័យជាង៣០ បាននឹងកំពុងបោះទុនវិនិយោគរាប់ពាន់លានដុល្លារ លើវិស័យជាច្រើន ដែលមានដូចជាភោជនីយដ្ឋាន សណ្ឋាគារ កំពង់ផែ ទេសចរណ៍ និងអគ្គិសនីជាដើម។

បើតាមលោក ញ៉ូវ សាឯម ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានដូចជា ក្រុមហ៊ុន Property International ដាក់ទុនវិនិយោគ ជិត៤លានដុល្លារ នៅស្រុកឈូក ខេត្តកំពត, គម្រោងវិនិយោគ សណ្ឋាគារ (១០០បន្ទប់) និងទេសចរណ៍ នៅកោះសេះ ទំហំដីជាង៣៨៨ ហិកតា, គម្រោងវិនិយោគកំពង់ផែ ទេសចរណ៏ នៅភ្នំដូង សង្កាត់ត្រើយកោះ ក្រុងកំពត មានទុនចំនួន១លានដុល្លារ, គម្រោងវិនិយោគសណ្ឋាគារ ទេសចរណ៍ នៅព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូរ មានទុនវិនិយោគ៨៥០ពាន់ដុល្លារ, គម្រោងវិនិយោគមួយទៀត លើផ្នែកទេសចរណ៍ នៅភូមិបឹងតាព្រាហ្ម សង្កាត់ត្រើយកោះ មានទុនវិនិយោគ៩០០លានដុល្លារ, គម្រោងវិនិយោគ អភិវឌ្ឍសមុទ្រទេសចរណ៍ នៅភូមិត្រពាំងល្ពៅ ស្រុកទឹកឈូរ មានទុនវិនិយោគ១៥០០លានដុល្លារ, គម្រោងវិនិយោគភោជនីយដ្ឋានមានលក្ខណៈស្តង់ដារ នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានទុនវិនិយោគចំនួន៥៨០ពាន់ដុល្លារ, គម្រោងវិនិយោគរោងចក្រអគ្គិសនី កម្លាំង១៥ គីឡូវាត់ ភ្នំបូកគោ ស្រុកទឹកឈូរ (មិនទាន់បញ្ជាក់ទឹកប្រាក់), គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសរបស់រាជរដ្ឋាភិបាល នៅឃុំល្អាង ស្រុកដងទង់ មានទុនវិនិយោគចំនួន១២៥លានដុល្លារ, គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន នៅឃុំព្រែកត្នោត ស្រុកទឹកឈូរ មានទុនវិនិយោគ៥០០ពាន់ដុល្លារ។

តាមរយៈបាយការណ៍របស់អាជ្ញាធរខេត្ត ដែលបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពត នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងដែរថា ក្រុមហ៊ុន ដែលបានមកធ្វើការវិនិយោគនៅខេត្តកំពតមានចំនួន៣៥ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគវិស័យកសិ-ឧស្សាហកម្មចំនួន០៤, កំពង់ផែខ្នាតតូចចំនួន០៥, ឧស្សាហកម្មចំនួន០៩, ទេសចរណ៍-សណ្ឋាគារចំនួន១០, ភោជនីយដ្ឋានចំនួន០១, ថាមពលចំនួន០៣, តំបន់សេដ្ឋកិច្ចពិសេសចំនួន០២, ផលិត និងកែច្នៃផលិតផលសមុទ្រចំនួន០១។ ឧស្សាហកម្មធុនធំ សហគ្រាសធុន តូច មធ្យម និងសិប្បកម្ម សរុបចំនួន២.៨៨៧ មូលដ្ឋាន មានច្បាប់អនុញ្ញាតចំនួន១៨៩មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្មធុនធំ ២៤មូលដ្ឋាន សហគ្រាសធុនតូច និងមធ្យម ៤៩មូលដ្ឋាន សិប្បកម្មសរុប ២.៨១៤មូលដ្ឋាន មានច្បាប់អនុញ្ញាតិចំនួន ១១៦មូលដ្ឋាន ដែលចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុបបានចំនួន ៦៧៧ច្បាប់។

អាជ្ញាប័ណ្ណសរុបមានចំនួន៥៤ រួមមាន៖ អាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ចំនួន ២៩ អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ថ្មកំបោរ) ចំនួន០៦ អាជ្ញាប័ណ្ណរុករក និងសិក្សាស្រាវជ្រាវចំនួន០១ និងអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែចំនួន១៨ ដោយប្រមូលចំណូលសួយសាររ៉ែសំណង់ស្មើនឹង៥.៧៦៦.៥៨៨,៣៦ដុល្លារ (ប្រាំលានប្រាំពីររយហុកសិបប្រាំមួយពាន់ ប្រាំរយប៉ែតសិបប្រាំបី ក្បៀស សាមសិបប្រាំមួយដុល្លារ)៕
ដោយ ៖ កោះកែវ



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ