Connect with us

សេដ្ឋកិច្ច

រោងចក្រ​ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់​រថយន្ត​ នឹង​លេច​រូបរាង​នៅ​ប៉ោយប៉ែត

បានផុស

នៅ

ក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែតនឹងបង្កើតគម្រោងវិនិយោគផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្តនៅចុងឆ្នាំ២០២៣នេះ ដែលអាចផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ៨០០ នាក់។

គម្រោងវិនិយោគថ្មីនេះត្រូវបានលើកឡើងកាលពីពេលថ្មីៗនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាជាមួយក្រុមហ៊ុន Toyota Tsusho Corporation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី បានមានប្រសាសន៍ថា ក្រុមហ៊ុន Toyota Tsusho Corporation មានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ និងបាន​កំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះនឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើការ​ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត។

លោកបានបន្តថា គម្រោងវិនិយោគថ្មីនេះគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំង​ពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត ខណៈបច្ចុប្បន្នកម្មករនិយោជិតកម្ពុជាមួយចំនួនកំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ។

ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ កន្លែង រួមមានតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី និងសួនឧស្សាហម្ម ស៊ីសុផុន អ៉ិនដាសស្រ្ទៀលផាក ដោយមាន​រោងចក្​រចំនួន​ជាង ២០ កំពុងដំណើរការដោយប្រើប្រាស់កម្មករជាង ១ ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម