Connect with us

សេដ្ឋកិច្ច

ថៃ ជំរុញការប្រើប្រាស់ប្រាក់យ័នរបស់ ចិន ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាត

បានផុស

នៅ

បើយោងតាមមន្ត្រីធនាគារជាតិថៃបានបញ្ជាក់ថា ប្រទេសថៃគ្រោងនឹងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័នចិន និងរូបិយប័ណ្ណអាស៊ីផ្សេងទៀតក្នុងពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទប់ស្កាត់ការប្រែប្រួលតម្លៃប្រាក់បាតធៀបនឹងប្រាក់ដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយការទេសាភិបាលលោកស្រី Alisara Mahasandana បាននិយាយថា ធនាគារកណ្តាលជាតិថៃ រំពឹងនឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើន ដើម្បីជួយកាត់បន្ថយហានិភ័យនៃការប្តូរប្រាក់ ខណៈដែលពួកគេតែងតែប្រែប្រួលតម្លៃ បើប្រៀបធៀបនឹងប្រាក់បាត ។

ថៃដែលពឹងផ្អែកលើពាណិជ្ជកម្ម និងទេសចរណ៍ គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការកាត់បន្ថយហានិភ័យនៃប្រាក់ដុល្លារ ដែលកំពុងធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ ។ ទន្ទឹមនេះ ធនាគារជាតិថៃក៏កំពុងធ្វើការជាមួយប្រទេសចិន ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ដើម្បីផ្សព្វផ្សាយរូបិយប័ណ្ណក្នុងស្រុកនៅក្នុងប្រទេសរបស់ពួកគេផងដែរ ។

ផែនការរបស់ថៃ កើតឡើងមានឡើង ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងអនុត្តរភាពនៃប្រាក់ដុល្លារអាមេរិកនៅទូទាំងពិភពលោក ស្របពេលដែលប្រាក់បាតបានឡើងថ្លៃដល់ទៅ ៣ ភាគរយក្នុងខែកក្កដា បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល ៣ ខែជាប់គ្នា ហើយការប្រែប្រួលនៃប្រាក់ដុល្លារ និងប្រាក់បាត ក៏បានកើនឡើងផងដែរ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។

ស្របពេលជាមួយគ្នានេះ ធនាគារជាតិថៃបានផ្តើមការកែប្រែច្បាប់នៃការប្តូរប្រាក់បរទេសនៅឆ្នាំ ២០២០ ប៉ុន្តែ​ឱនភាព​គណនី​ចរន្ត​ដ៏​កម្រ​ ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាតកូវីដ ១៩ ភាគច្រើនដោយសារតែការបាត់ចំណូលពីវិស័យទេសចរណ៍រាប់ពាន់លានដុល្លារ បានធ្វើឲ្យប្រាក់បាតធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំកាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ពេលនេះ តម្លៃប្រាក់បាត បានត្រលប់មកវិញប្រហែល ១០ ភាគរយហើយ ។

ដោយឡែក ពាណិជ្ជកម្មជាប្រាក់យ័នជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន បានកើនឡើងត្រឹមតែ ១.២ ភាគរយប៉ុណ្ណោះពីប្រហែល ០.៣ ភាគរយនៃពាណិជ្ជកម្មសរុបក្នុងឆ្នាំ ២០១៥ ។ ប៉ុន្តែបច្ចុប្បន្ន ការប្រើប្រាស់ប្រាក់យ័នកាន់តែច្រើន គឺអាចធ្វើទៅបាន ដោយសារចិនបានបន្ធូរបន្ថយច្បាប់ ហើយក្រុមហ៊ុនកាន់តែបើកចំហរក្នុងការស្វែងរកជម្រើសផ្សេងៗដើម្បីកាត់បន្ថយហានិភ័យរូបិយប័ណ្ណ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម