Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មរបស់ ចិន និងរុស្ស៊ី កើនឡើង ខណៈជាមួយ អាមេរិក មានការធ្លាក់ចុះ

បានផុស

នៅ

រដ្ឋបាលគយចិនបាននិយាយថា ពាណិជ្ជកម្ម រុស្ស៊ី-ចិន ចាប់ពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២៣ បានកើនឡើង ៣៦.៥ ភាគរយដល់តម្លៃ ១៣៤.១០៤ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរបាយការណ៍នេះ ចិនបាននាំចេញទំនិញទៅកាន់រុស្ស៊ីមានតម្លៃ ៦២.៥ ពាន់លានដុល្លារ កើនឡើង ៧៣.៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈការដឹកជញ្ជូនពីរុស្ស៊ីទៅប្រទេសចិនវិញ បានកើនឡើង ១៥.១ ភាគរយដល់ ៧១.៥ ពាន់លានដុល្លារ ។

ដោយឡែកនៅក្នុងខែកក្កដា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតម្លៃជាង ១៩ ពាន់លានដុល្លារ ខណៈការផ្គត់ផ្គង់ទំនិញរបស់រុស្ស៊ីដល់ប្រទេសចិនមានតម្លៃជាង ៩ ពាន់លានដុល្លារ ស្របពេលដែលការផ្គត់ផ្គង់ទំនិញរបស់ចិនទៅកាន់រុស្ស៊ីវិញ មានតម្លៃជាង ១០ពាន់លានដុល្លារ ។

ផ្ទុយពីរុស្ស៊ី ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្នុងខែមករាដល់ខែកក្កដា ឆ្នាំ ២០២៣ វិញ បានថយចុះ ១៥.៤ ភាគរយ មកនៅត្រឹម ៣៨១.៥១៤ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញពីចិនទៅអាមេរិកវិញ​ បានធ្លាក់ចុះ ១៨.៦ ភាគរយ មកត្រឹម ២៨១.៦៥៥ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ស្របពេលការដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅប្រទេសចិនបានធ្លាក់ចុះ ៤.៧ ភាគរយ មកនៅជិត ១០០ ពាន់លានដុល្លារ ។

ដោយឡែកនៅក្នុងខែកក្កដា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ៥៤.៣២២ ពាន់លានដុល្លារ ដែលអាមេរិក បានផ្គត់ផ្គង់ទំនិញដល់ចិនក្នុងតម្លៃ ១២ ពាន់លានដុល្លារ​​ ចំណែកចិនវិញបានផ្គត់ផ្គង់ទំនិញដល់អាមេរិកដែលមានតម្លៃ ៤២.៣១ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង​​​​ រតនៈ

ប្រភព៖ Sputnik

ចុចអាន៖ ចិន ឲ្យ ហ្វីលីពីន អូសនាវាចម្បាំងដែលច្រែះចាប់ជំនាន់សង្គ្រាមលោកលើក ទី ២ ចេញពីដែនទឹកមានជម្លោះជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម