សេដ្ឋកិច្ច
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅ ចិន ធ្លាក់ចុះតិចជាងការរំពឹងទុក
បើយោងតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងកាលពីថ្ងៃពុធថា ចិនបានរាយការណ៍ពីការធ្លាក់ចុះ ០.៣ ភាគរយនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងខែកក្កដា និងការធ្លាក់ចុះ ៤.៤ ភាគរយឆ្នាំនៃតម្លៃផលិតនៅក្នុងខែដូចគ្នានេះ បើប្រៀបធៀបនឹងឆ្នាំមុន ។

ដំបូងឡើយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះត្រឹម ០.៤ ភាគរយប៉ុណ្ណោះនៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈសន្ទស្សន៍តម្លៃផលិតស្ថិតក្នុងការព្យាករណ៍នឹងធ្លាក់ចុះ ៤.១ ភាគរយ នៅក្នុងខែដូចគ្នានេះ បើប្រៀបធៀបនឹងឆ្នាំមុន ។
ទន្ទឹមនោះ តម្រូវការក្នុងស្រុកដើម្បីបំពេញចន្លោះខ្វះខាតនៅតែបន្តកើតមាន ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ ដែលធ្វើឲ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចិន បានធ្លាក់ចុះក្នុងខែមិថុនា បើធៀបឆ្នាំមុន ។ ប៉ុន្តែទោះជាយ៉ាងណា ធនាគារជាតិចិនរំពឹងថា តម្លៃប្រើប្រាស់ទំនិញនឹងកើនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែកក្កដា ។

ស្របពេលជាមួយគ្នានេះ អ្នកវិទ្យាសេដ្ឋកិច្ចនៅទិទ្យាស្ថាន Oxford Economics រំពឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិន នឹងកើនឡើង ០.៥ ភាគរយវិញនៅឆ្នាំនេះ ខណៈសន្ទស្សន៍តម្លៃផលិតនឹងកើនឡើង ៣.៥ ភាគរយផងដែរ ។
ពាក់ព័ន្ធនឹងពាណិជ្ជកម្មវិញ ទិន្នន័យនៅក្នុងខែកក្កដាបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងទាំងការនាំចេញ និងនាំចូល ។ ក្នុងនោះការនាំចេញបានធ្លាក់ចុះ ១៤.៥ ភាគរយ ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ ១២.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ