Connect with us

ព័ត៌មានជាតិ

ចាំ​តែស្ពាន​សង់​រួច​ កោះនរា ហាងឆេង​ដី​ អាច​ហក់​ដល់ ៣០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ

បានផុស

នៅ

នៅពេលដែលក្រុងរណបកោះនរា កើតឡើងហាងឆេងដីនឹងហក់ឡើងខ្ពស់ ខណៈ​តម្លៃដីនៅភូមិកោះនរា ថ្លៃ​១០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ នឹង​បន្តកើនដល់៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ពេលការសាងសង់ស្ពាន រួមទាំងទីក្រុង​រណប​កោះនរា​កើតចេញជារូបរាង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធប្រាប់​កម្ពុជា​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង​ឆេង​ដី​អាច​ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតនៅកណ្តាលកោះដែលមានទឹកទន្លេនៅសង្ខាង។ បច្ចុប្បន្នអ្នកភូមិ​កោះនរាមួយចំនួន ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយសារ​ត្រូវ​ប៉ាន់ដី។

លោកអ៊ុង រ៉ូន បានបញ្ជាក់ទាំងទឹកមុខស្រស់ស្រាយថា ការអភិវឌ្ឍន៍តំបន់ ដែលពីមុនមិនមានអ្នកណា​ហ៊ានមករស់នៅ ព្រោះខ្លាចបាក់ច្រាំង ប្រែក្លាយជាតំបន់មាសដោយមិនដឹងខ្លួន។

តំបន់​កោះនរា កំពុង​ប្រែក្លាយ​មុខមាត់​​ជា​ទីក្រុង​រណបថ្មី បន្ទាប់​ពី​រដ្ឋាភិបាល​បានប្រគល់សិទ្ធិអភិវឌ្ឍ​ដល់​ក្រុមហ៊ុន OCIC។ បច្ចុប្បន្ន​ការដ្ឋាន​ស្ពាន​បេតុង​ខ្សែកាប​កំពុង​ស្ថាបនា​ ដើម្បី​ភ្ជាប់​ចរាចរណ៍​ពី​​ម្ខាង​ទន្លេ​នៃទីក្រុង​កោះពេជ្រ​មក​​តំបន់​អភិវឌ្ឍ​កោះនរា។

លោក ពុង ឃាវសែ អគ្គនាយក និង​ជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ OCIC បាន​ថ្លែងថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មីកោះនរា ប្រើប្រាស់​ទុនវិនិយោគប្រមាណ ២,៥ ពាន់ដុល្លារ លើ​ផ្ទៃដីប្រមាណ ១២៥ ហិកតា។ គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មីនេះ ក្រុមហ៊ុន​នឹង​ចំណាយ​ថវិកា​ជាង ៥០០ លាន​ដុល្លារ លើការ​​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​ថ្លែង​បន្ត​ថា តាម​រយៈការវិនិយោគនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន។

លោកអ៊ុង រ៉ូន ដែលជា​អាជ្ញាធរ​មូលដ្ឋានបាន​រៀបរាប់ពី​ប្លង់អភិវឌ្ឍ​កោះនរា ពុំ​មែនសាងសង់តែស្ពាន​​ប៉ុណ្ណោះទេ។ តាមផែនការរួមមាន ការសាងសង់គ្រឹះការពារច្រាំងទន្លេ ចាក់ខ្សាច់ការពារកោះលាតសន្ធឹងរហូតដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទៀតផង។

ការសាងសង់ស្ពានមានចំនួន២គឺស្ពានទី១ ចេញពីកោះនរាឆ្ពោះទៅកោះពេជ្រមានទទឹង២៤.៥ម៉ែត្រនិងបណ្តោយ៦៤៦ម៉ែត្រ។ស្ពានទី២គឺតភ្ជាប់ពីផ្លូវកោះនរា (ផ្លូវមុខអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយន័)ឆ្លងទន្លេតូចដែលមានប្រវែង ៦០ម៉ែត្រនិងទទឹង២១ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៩ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៨ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៦ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម