Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច ចិន កាន់តែមានសម្ពាធ ស្របពេលក្រុមហ៊ុនអចលនទ្រព្យ​ដ៏ធំមួយទៀត​ ជួបប្រទះបញ្ហា

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏​ធំមួយទៀតរបស់ចិនគឺ Country Garden កំពុងបង្កក្តីព្រួយបារម្ភដល់សេដ្ឋកិច្ចចិន ជាពិសេសវិនិយោគិនជាច្រើននាក់ក៏មានការភ័យ​ខ្លាចផងដែរ បន្ទាប់ពីក្រុមហ៊ុននេះបានអាក់ខានទូទាត់បំណុលសំខាន់ៗ ហើយការលក់របស់ក្រុមហ៊ុនក្រោមកិច្ចសន្យា បានធ្លាក់ចុះជិតមួយភាគបីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតតាមរយៈការលក់អចលនទ្រព្យ ។ កាល​ពីថ្ងៃទី១ ខែសីហា ក្រុមហ៊ុនបានលុបចោលផែនការដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងអាជីវកម្មដែលកំពុងតែត្រូវការ ខណៈសប្តាហ៍នេះ ​ក្រុមហ៊ុន​ក៏បានខកខានការទូទាត់ការប្រាក់ចំនួន ២ លើកផងដែរលើមូលបត្របំណុល​ដែលត្រូវទូទាត់ជាប្រាក់ដុល្លារ ប៉ុន្តែ​ការទូទាត់មូលបត្របំណុលនេះ គឺក្រុមហ៊ុនអាចមានពេលរហូតដល់ ៣០ ថ្ងៃ ។

ពាក់ព័ន្ធនឹងបញ្ហារបស់ក្រុមហ៊ុន Country Garden នេះដែរ កំពុងធ្វើឲ្យវិនិយោគិនមានក្តីព្រួយបារម្ភ​ ដោយ​នឹកឃើញដល់ក្រុមហ៊ុនអចលនទ្រព្យ​ដ៏ធំ Evergrande ដែលជួបប្រទះវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ អំឡុងឆ្នាំ ២០២១ កន្លងទៅ ។

ចាប់តាំងពីដើមឆ្នាំ ២០២៣ មក តម្លៃទីផ្សាររបស់ក្រុមហ៊ុន Country Garden បានធ្លាក់ចុះជាងពាក់កណ្តាល ហើយពាណិជ្ជករជាច្រើនរូប ក៏បាននិងកំពុងប្តូរមូលបត្របំណុលមួយចំនួនរបស់ខ្លួនផងដែរ ។

ចំពោះបញ្ហាមួយនេះ នាំឲ្យពាណិជ្ជករមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឆ្នាំមុន ក្រុមហ៊ុនរកចំណូលបានជាង ៥០ ពាន់លានដុល្លារពីការលក់ ហើយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវិធានការជំរុញទីផ្សារអចលនទ្រព្យ ដែលរួមបញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុ ។ សម្រាប់ក្តីបារម្ភពេលនេះ បើទោះបីជាទីក្រុងប៉េកាំងបានសន្យាគាំទ្របន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យក៏ដោយ ក៏វិធានការអាចនឹងមិនគ្រប់គ្រាន់នោះឡើយ ។

ដោយឡែក ភាគច្រើននៃការធ្លាក់ចុះហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Country Garden បណ្តាលមកការលក់អាផាតមិនចុះតម្លៃ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានចេញ​សេចក្តី​ព្រមានទាក់ទងនឹងប្រាក់ចំណេញនៅក្នុងខែកក្កដាផងដែរ បន្ទាប់ពីក្រុមហ៊ុនទំនងបាត់បង់ប្រាក់ចំណូលជាង ៣០ ភាគរយនៅឆមាសទី១ ដោយសារតែ​និន្នាការលក់បានធ្លាក់ចុះ ។

គួរបញ្ជាក់ថា នេះគឺជាសញ្ញាដ៏អាក្រក់មួយផ្សេងទៀតសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលលោក​ ស៊ី ជីនពីង កំពុងសម្លឹងមើលការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិធានការទប់ស្កាត់កូវីដ ១៩ ដ៏តឹងរ៉ឹងរយៈពេល ៣ ឆ្នាំមកនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ New York Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៤៥ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម