Connect with us

ព័ត៌មានជាតិ

ការប្រមូលពន្ធលើ​អាជីវកម្ម​អនឡាញនៅកម្ពុជា ជិតមានពន្លឺថ្មី

បានផុស

នៅ

ការ​ប្រមូលពន្ធលើសេវាឌីជីថលនៅកម្ពុជា កំពុងស្ថិតនៅ​ក្រោមដំណើរការ​សិក្សាផ្ទៃក្នុងជិត​មានពន្លឺ ក្រោយ​មានកិច្ច​ប្រជុំ​ពីអន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​កាល​ពីពេល​ថ្មីៗនេះ។

លោក មាស ប៉ូ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងប្រាប់​កម្ពុជា​ថ្មីនៅថ្ងៃសុក្រនេះថា ក្រុមការងារអន្តរក្រសួងបាន​ជួប​ប្រជុំ​គ្នា ដើម្បីរៀបចំ​​គោលនយោបាយ​លើ​ការ​អនុវត្ត​ការ​ប្រមូលពន្ធឌីជីថល។

មុនពេលដាក់​ឲ្យដំណើរការ ការ​​ប្រមូលពន្ធលើសេវាឌីជីថលត្រូវ​តែអនុវត្ត​ប្រកប​ដោយ​តម្លាភាព។ ភាគីពាក់ព័ន្ធត្រូវ​ប្រមូលធាតុចូល​ សិក្សាពីគុណសម្បត្តិ និងគុណវិបត្តិ ព្រមទាំងត្រូវ​ធ្វើការស្រាវជ្រាវឱ្យបានទូលំទូលាយលើទិដ្ឋភាព​ច្បាប់​ និង​យន្តការ​នានា ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។

លោក​បន្ត​ថា កាតព្វកិច្ចពន្ធត្រូវតែបំពេញដោយប្រតិបត្តិករនៅកម្ពុជា ឬពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន ស្ថិត​នៅ​ក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​លើកឡើងអំ​ពីនិន្នា​ការអន្តរជាតិ និងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថល។

ការប្រមូលពន្ធលើសេវាឌីជីថល ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល លើសកម្មភាពអាជីវកម្មតាមប្រព័ន្ធអនឡាញ រួម​មាន​ការស្វែងរកពាណិជ្ជកម្មអេឡិចត្រូនិច និងសេវាកម្មទូទាត់តាមទូរសព្ទចល័ត។ រាជរដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ប្រមូល​ពន្ធ​ពី​ក្រុមហ៊ុន​​ដែល​មិនមាន​សាខា​នៅក្នុង​ប្រទេស​កម្ពុជា​ ជា​វិធានការ​មួយ​ក្នុង​ការបង្កើន​ការប្រមូល​ពន្ធ​ចូល​ថវិកាជាតិ​។

បើ​តាម​អនុរដ្ឋលេខាធិការ លោក មាស ប៉ូ តាម​រយៈកិច្ច​ប្រជុំ​អន្តរក្រសួងដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច យន្តការនិងនីតិវិធីលើការ​ប្រមូលពន្ធឌីជីថល អាច​ត្រូវ​បានប្រកាស​នៅ​អំឡុង​ខែ​កុម្ភៈនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម