Connect with us

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មនឹងលុបម៉ាក បើម្ចាស់ម៉ាកមិនធ្វើសេចក្ដីប្រកាសប្រើប្រាស់ឡើងវិញ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មនឹងលុបម៉ាកចេញពីបញ្ជី ប្រសិនបើម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ឡើងវិញទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលទើបទទួលបាននៅរសៀលថ្ងៃទី១៣ សីហានេះ បានឱ្យដឹងថា យោងតាមមាត្រា២១ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក។ នៅពេលម៉ាក​ត្រូវបានចុះបញ្ជីសារឡើង​វិញ ម្ចាស់ម៉ាកត្រូវប្រកាសអំពីការប្រើប្រាស់ម៉ាក ឬមិនបានប្រើប្រាស់ម៉ាករបស់ខ្លួន ក្នុងរយៈពេល ១ (មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី៥ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាកសាឡើងវិញ។

ក្រសួងបានបន្តថា ក្នុងករណី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ម៉ាកខកខានមិនបានធ្វើសេចក្តីប្រកាសអំពីការប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាក ដូចកាលកំណត់ខាងលើ ម៉ាកដែលបានចុះបញ្ជីរួច នឹងត្រូវលុបចេញពីបញ្ជីម៉ាក។

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០២៣ ៨៦៦ ១១៤ សារអេឡិចត្រូនិក៖ [email protected]

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៥ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម