សេដ្ឋកិច្ច
ក្រុមហ៊ុនអចលទ្រព្យដ៏ធំមួយរបស់ ចិន ផ្អាកការជួញដូរមូលបត្របំណុលចំនួន ១១
ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំរបស់ប្រទេសចិន នឹងផ្អាកការជួញដូរមូលបត្របំណុលចំនួន ១១ របស់ខ្លួន ចាប់ពីថ្ងៃចន្ទ ទី១៤ ខែសីហានេះតទៅ បើយោងតាមឯកសារទៅកាន់ផ្សារហ៊ុន Shenzhen កាលពីថ្ងៃសៅរ៍ ។
បើយោងតាមឯកសារដែលនិយាយទៅកាន់ផ្សារហ៊ុន Shenzhen បានបញ្ជាក់ថា មូលបត្របំណុលសាជីវកម្មជាប្រាក់យ័នចំនួន ៦ របស់ក្រុមហ៊ុន Country Garden ដែលបានចេញក្នុងឆ្នាំ ២០២១ និង ២០២២ នឹងត្រូវផ្អាកពីការជួញដូរ ហើយនឹងចូលជាធរមាន នៅពេលទីផ្សារបើក ។

បន្ថែមពីនេះ មូលបត្របំណុលសាជីវកម្មបន្ថែមចំនួន ៣ ទៀតក៏នឹងត្រូវព្យួរផងដែរនៅផ្សារហ៊ុនសៀងហៃ ខណៈវិស្វកម្មសំណង់ Guangdong Tengyue ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Country Garden បានធ្វើការសម្រេចចិត្តដូចគ្នាលើមូលបត្របំណុលនេះ ។
ដោយឡែកភាគហ៊ុនហុងកុងរបស់ Country Garden ធ្លាក់ដល់កម្រិតទាបបំផុតកាលពីថ្ងៃសុក្រ ពោលធ្លាក់រហូតដល់ ១៤ ភាគរយ ដោយសារការភ័យខ្លាចអំពីទស្សនវិស័យសម្រាប់អចលនទ្រព្យក្នុងករណីដែលមិនមានការគាំទ្រខ្លាំងពីទីក្រុងប៉េកាំង ។

តាមរយៈនេះ ក្រុមហ៊ុនបានបញ្ជាក់ថា គ្រោងនឹងរៀបចំកិច្ចប្រជុំជាមួយម្ចាស់បំណុលលើការរៀបចំការសងបំណុលនាពេលខាងមុខ ក៏ដូចជាចាត់វិធានការដើម្បីបញ្ចៀសហានិភ័យ និងការពារសិទ្ធិស្របច្បាប់របស់វិនិយោគិនរបស់ខ្លួន ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានខកខានទូទាត់បំណុលដែលមានតម្លៃសរុបចំនួន ២២.៥ លានដុល្លារ ដែលនាំឲ្យទីផ្សារអចលនទ្រព្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ខណៈក្រុមហ៊ុនក៏អាចនឹងខាតបង់រហូតដល់ ៧.៦ ពាន់លានដុល្លារផងដែរសម្រាប់ឆមាសទីមួយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ SCMP

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល