Connect with us

សេដ្ឋកិច្ច

មកដឹងតម្លៃអង្ករដែល ថៃ និងវៀតណាម លក់បានក្នុងមួយតោន

បានផុស

នៅ

នៅឆ្នាំនេះ​ ប្រទេស​ផ្គត់ផ្គង់អង្ករ​ធំលំដាប់លេខ ២ និងលេខ ៣ របស់ពិភពលោក​ គឺថៃ និងវៀតណាម ពិតជាត្រូវប៉ាន់ខ្លាំងមែនទែន​ បន្ទាប់ពីឥណ្ឌាបានផ្អាកការនាំចេញអង្ករ ស្របពេលតម្លៃអង្ករពិភពលោកបានឡើងថ្លៃរហូតដល់ ៨០ ដុល្លារក្នុងមួយតោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃអង្ករ​នៅវៀតណាម ត្រូវបានពាណិជ្ជករអន្តរជាតិរំពឹងថា នឹងអាចលក់បានតម្លៃដល់ជាង ៧០០ ដុល្លារក្នុងមួយតោន សម្រាប់អង្ករ​ដែលមានគុណភាពខ្ពស់ ។ ខណៈអង្ករ ស វិញ អាចលក់បានក្នុងតម្លៃ ៦១៨ ទៅ ៦២២ ដុល្លារ ដោយលើសពីតម្លៃ​ពីមុន លក់ត្រឹមតែ ៥១៥ ទៅ ៥២៥ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ។​ ទន្ទឹមនឹងនេះ វៀតណាមរំពឹង​នឹងអាច​សម្រេចបានការនាំចេញ​អង្កររហូតដល់ទៅជាង ៨ លានតោនឯណោះក្នុងឆ្នាំ ២០២៣ នេះ ។

ដោយឡែក​ អង្ករថៃ​ ដែលជាប្រភេទអង្ករ ស បានឡើងតម្លៃរហូតដល់ ​៦៤៨ ដុល្លារក្នុងមួយតោន ខណៈតម្លៃពីមុន លក់ត្រឹមតែ ៥៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ។ លើស​ពី​នេះ មិនខុសគ្នាពីវៀតណាមឡើយ, អង្ករ​ថៃ អាចនឹងមានតម្លៃដល់ ៧០០ ដុល្លារក្នុងមួយតោនដូចគ្នា សម្រាប់អង្ករ​ដែលមានគុណភាពខ្ពស់ ។

សម្រាប់ថៃ​ ទោះបីជាឆ្នាំនេះ​អាចជួបប្រទះភាពរាំងស្ងួតមិនសូវមានទឹកសម្រាប់ធ្វើស្រែក៏ដោយ ប៉ុន្តែ​នៅតែដាក់គោលដៅនាំចេញអង្ករឲ្យបាន ៨ លានតោនក្នុងឆ្នាំនេះ ពោលគឺកើនឡើងពី ៧.៧១ លានតោន​កាលពីឆ្នាំមុន ។

គួរបញ្ជាក់ថា គិតត្រឹមតែរយៈពេល ៧ ខែប៉ុណ្ណោះ វៀតណាម​សម្រេចបានការនាំចេញ​អង្កររហូតដល់ ៤.៤៨​ លានតោន ពោលតិចជាងថៃ ដែលបាននាំចេញក្នុងបរិមាណដល់ទៅ ៤.៨០ លានតោន ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖ Thai Rice Exporter Association

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​តាមដាន​ការ​អនុវត្ត​ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៤ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម