សេដ្ឋកិច្ច
អត្រាការប្រាក់ធនាគារជាតិ រុស្ស៊ី ឡើងដល់ ១២ ភាគរយ
ធនាគារជាតិរបស់រុស្ស៊ី បានដំឡើងអត្រាការប្រាក់យ៉ាងខ្ពស់រហូតដល់ ៣៥០ ពិន្ទុ ស្មើនឹង ៣.៥ ភាគរយ ដោយធ្វើឲ្យអត្រាការប្រាក់បច្ចុប្បន្ន កើនដល់ ១២ ភាគរយ ខណៈដែលអាជ្ញាធររបស់ប្រទេស កំពុងស្វែងរកវិធីបញ្ឈប់ការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់រូប្លិ ។
និយ័តករបានបញ្ជាក់ថា ស្របពេលអតិផរណាកំពុងតែកើនឡើង ដូចនេះធនាគារជាតិរុស្ស៊ីត្រូវតែសម្រេចដំឡើងអត្រាការប្រាក់ក្នុងការរក្សាស្ថិរភាពនៃតម្លៃទំនិញ ។
ធនាគារជាតិបានបន្ថែមថា បច្ចុប្បន្នតម្រូវការបានលើសពីសមត្ថភាពរបស់ប្រទេសក្នុងការពង្រីកទិន្នផលសេដ្ឋកិច្ច ខណៈការកើនឡើងអតិផរណា ក៏នឹងប៉ះពាល់ដល់សក្ដានុពលនៃអត្រាប្តូរប្រាក់របស់ប្រាក់រូប្លិផងដែរ តាមរយៈតម្រូវការកើនឡើងសម្រាប់ការនាំចូល ។
ទន្ទឹមនោះ កាលពីថ្ងៃចន្ទ ប្រាក់រូប្លិរុស្ស៊ីបានធ្លាក់តម្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៦ ខែមកនេះ ហើយបើប្រៀបធៀបនឹងប្រាក់ដុល្លារស្មើនឹង ១០១ ដុល្លារ និង ១១១ នៃប្រាក់អឺរ៉ូ ។
ទោះយ៉ាងណា កាលពីថ្ងៃអង្ការ រូបិយប័ណ្ណរុស្ស៊ីបានឡើងថ្លៃវិញមុនសេចក្តីថ្លែងការណ៍របស់និយតករ ប៉ុន្តែក្រោយមកបានធ្លាក់ចុះម្តងទៀត ហើយកំពុងជួញដូរនៅជុំវិញតម្លៃ ៩៨ រូប្លិសម្រាប់ប្រាក់ដុល្លារ និង ១០៧ រូប្លិសម្រាប់ប្រាក់អឺរ៉ូ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន