Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអចលនទ្រព្យ ចិន Evergrande ដាក់ពាក្យការពារការក្ស័យធននៅ អាមេរិក

បានផុស

នៅ

ក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande របស់ចិនបានដាក់ពាក្យសុំការការពារការក្ស័យធននៅសហរដ្ឋអាមេរិក ខណៈដែលវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិនកាន់តែដុនដាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Evergrande Group បានដាក់ឯកសារការពារការក្ស័យធននៅក្រោមជំពូកទី១៥ ក្នុងតុលាការទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក​ រួមជាមួយក្រុមហ៊ុនបរទេសដែលជាដៃគូរ ខណៈដែលក្រុមហ៊ុនបានធ្វើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារជាមួយម្ចាស់បំណុល ។

នៅឆ្នាំ ២០២១ ក្រុមហ៊ុន Evergrande បានលុបចោលបំណុលដ៏ធំរបស់ខ្លួន ស្របពេលដែលបញ្ហានៅក្នុងទីផ្សារអចលនទ្រព្យចិនកាន់តែបន្ថែមក្តីព្រួយបារម្ភជាខ្លាំង ។ ទន្ទឹមនោះ នៅសប្តាហ៍មុន ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ប្រទេសចិនមួយទៀតឈ្មោះ Country Garden បានបង្ហើបផងដែរថា ក៏អាចនឹងបាត់បង់ប្រាក់រហូតដល់ទៅ ៧.៦ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ។

មិនតែប៉ុណ្ណោះ ស្ថានភាពនៅចិនពេលនេះ នាំឲ្យក្រុមហ៊ុនធំៗមួយចំនួនផ្សេងទៀតនៅក្នុងទីផ្សារអចលនទ្រព្យក៏កំពុងជួបការលំបាកក្នុងការស្វែងរកប្រាក់ដើម្បីបញ្ចប់ការអភិវឌ្ឍន៍គម្រោងដូចគ្នានេះផងដែរ ។

បច្ចុប្បន្ន ក្រុមហ៊ុន Evergrande ដែលបានខកខានក្នុងការសងបំណុលនៅឆ្នាំ ២០២១ បាននិងកំពុងធ្វើការដើម្បីចរចាឡើងវិញនូវកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយម្ចាស់បំណុល ដែលត្រូវបានប៉ាន់ប្រមាណថា មានចំនួនសរុបជាង ៣០០ ពាន់លានដុល្លារ ស្របពេលដែលកាលពីខែមុន ក្រុមហ៊ុនបញ្ជាក់ថា​ បានខាតបង់ប្រាក់ចំនួន ៨០ ពាន់លានដុល្លារ​ក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ ។

​ពិភពលោករំពឹងថា ការងើបឡើងនៃសេដ្ឋកិច្ចចិន នឹងជួយជំរុញសេដ្ឋកិច្ចពិភពលោក​ឲ្យកាន់តែមានភាពប្រសើរឡើង ។ ប៉ុន្តែផ្ទុយមកវិញ ស្ថានភាពក្នុងប្រទេសចិន ហាក់កំពុងមានភាពរអាក់រអួល ខណៈដែលការចំណាយរបស់ប្រជាជនបានធ្លាក់ចុះ នាំឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសជួបប្រទះនូវវិបត្តិបរិត្តផរណា ។

សម្រាប់សកម្មភាពសេដ្ឋកិច្ចចិនវិញ ការនាំចេញ និងនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែមុន​ ។ ​តាមរយៈតួលេខផ្លូវការបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ១៤.៥ ភាគរយ នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលធ្លាក់ចុះ ១២.៤ ភាគរយ។

ដើម្បីជាដំណោះស្រាយ កាលពីដើមសប្តាហ៍នេះ ធនាគារជាតិចិនបានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗជាលើកទីពីរដោយមិននឹកស្មានដល់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឲ្យមានសន្ទុះឡើងវិញ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម