Connect with us

សេដ្ឋកិច្ច

លោក ពូទីន បញ្ជាក់ថា​ ការប្រើប្រាស់លុយដុល្លារក្នុងពាណិជ្ជកម្មរវាងប្លុក BRICS កំពុងធ្លាក់ចុះ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសសមាជិក BRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង កំពុងថយចុះ ខណៈដែលពួកគេទាំងនោះឆ្ពោះទៅរករូបិយប័ណ្ណជាតិរៀងៗខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈវីដេអូទៅកាន់កិច្ចប្រជុំកំពូល BRICS រយៈពេល ៣ ថ្ងៃនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង លោក ពូទីន និយាយថា គោលបំណង និងដំណើរការដកការប្រើប្រាស់ប្រាក់ដុល្លារចេញពីប្លុកសេដ្ឋកិច្ច​ BRICS កំពុងតែ​ជំរុញល្បឿន ។

កាលឆ្នាំមុន​ ប្រាក់ដុល្លារ​ប្រើនៅក្នុងប្លុក BRICS មានចំនួន ២៨.៧ ភាគរយ ហើយក្នុងកិច្ចប្រជុំឆ្នាំនេះ នឹងពិភាក្សាលម្អិតអំពីបញ្ហាទាំងមូលដែលទាក់ទងនឹងការផ្លាស់ប្តូរទៅជារូបិយប័ណ្ណជាតិលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំង ៥ ។

BRICS ជាប្លុកនៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ខណៈបច្ចុប្បន្នតំបន់នេះបង្កើតបាន ១ ភាគ ៤ នៃសេដ្ឋកិច្ចពិភពលោក ដែលស្មើនឹង ១ ភាគ ៥ នៃពាណិជ្ជកម្មសកល ។

លោក​ ពូទីន បន្ថែមថា បណ្តា​ប្រទេស​ BRICS ដែលមានប្រជាជនជាង​ ៣ ពាន់លាននាក់ មានផលិតផលក្នុងស្រុកសរុប (GDP) ​រហូតដល់ ២៦ ភាគរយនៃពិភពលោក ។ ប្រទេស BRICS គឺនាំមុខប្លុក G7 ទាក់ទងនឹងភាពស្មើគ្នានៃអំណាចទិញដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ នៅ ៣១.៥ ភាគរយ ។

ទន្ទឹមនោះលោក ពូទីន ក៏បានថ្កោលទោសចំពោះទណ្ឌកម្មដែលដាក់លើប្រទេសរបស់លោកផងដែរ ដោយនិយាយថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការអនុវត្តទណ្ឌកម្ម និងការបង្កកទ្រព្យសម្បត្តិដោយខុសច្បាប់ពីសំណាក់លោកខាងលិច ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១២ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៨ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម