សេដ្ឋកិច្ច
ទីផ្សារពងទានៅតែមានហាងឆេងល្អប្រសើរ
តម្លៃពងទានៅតែរក្សាតម្លៃល្អប្រសើរនៅឆ្នាំ ២០២៣ នេះ ខណៈអ្នកប្រកបរបរចិញ្ចឹមទានៅតែមានទឹកចិត្តបន្តមុខរបររបស់ខ្លួន។
កសិករឈ្មោះ ធី អ្នកចិញ្ចឹមទា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់ថា លោកចិញ្ចឹមទាជិត ១ ៧០០ ក្បាល ហើយផ្ដល់ផលផលិតប្រមាណជាង ១ ពាន់ពងក្នុងមួយយប់។ ពងទាដែលបានលោកយកទៅលក់បោះដុំនៅលើទីផ្សារឱ្យម៉ូយក្នុងតម្លៃ ៥០០ រៀល។
កសិកររូបនេះបានឱ្យដឹងថា តម្លៃដែលលោកលក់បច្ចុប្បន្នគឺបានថ្លៃគួរសម អាចទូទាត់ទៅលើការចំណាយលើពលកម្ម និងចំណី។

អ្នកស្រី ម៉ោង ស្រីពៅ អគ្គនាយកាភូមិពងទាខ្មែរបានប្រាប់កម្ពុជាថ្មីថា ហាងឆេងពងទាឡើងចុះទៅតាមខែ ប៉ុន្តែភាគច្រើនគឺស្ថានភាពល្អប្រសើរដែលតម្លៃបោះដុំ ៤៥០ រៀល ឬ ៥០០ រៀល ក្នុង១គ្រាប់។
អ្នកស្រីថា បច្ចុប្បន្នមិនសូវមានតម្រូវការទីផ្សារច្រើនទេ ដោយសារសេដ្ឋកិច្ចមិនល្អ អ្នកលក់តាមអាហារដ្ឋាន ហាងនំដែលសហការជាមួយក្រុមក៏ហ៊ុនលក់មិនសូវដាច់។
ប៉ុន្តែអ្នកស្រីអះអាងថា សម្រាប់តម្លៃនៅតែល្អប្រសើរ ខណៈតម្លៃលក់រាយនៅលើទីផ្សារ ៦០០ រៀល ក្នុងមួយគ្រាប់។ បច្ចុបន្នក្រុមហ៊ុនភូមិពងទាខ្មែរ ធ្វើការសហការជាមួយសហគមន៍កសិករចិញ្ចឹមទាដែលមានខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ចាម។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា ស្ថានភាពពងមាន់ ពងទាមានភាពល្អប្រសើរនៅឆ្នាំនេះ ខណៈតម្លៃខុសគ្នាត្រង់លក់ដុំ និងលក់រាយ។
យោងតាមតារាងតម្លៃទំនិញប្រចាំថ្ងៃរបស់ ធនាគារ ARDB នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តម្លៃពងទា មួយគ្រាប់ ៦០០ រៀល ពងមាន់ស្រែ ១ គ្រាប់ ៨០០ រៀល៕


អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់