សេដ្ឋកិច្ច
វៀតណាម ថា តម្លៃអង្ករលើពិភពលោកមិនទាន់ជួបវិបតិ្ដអាក្រក់ដូចឆ្នាំ ២០០៨ ឡើយ
ទោះបីជានៅឆ្នាំនេះ មានការប្រកាសកាត់បន្ថយការនាំចេញអង្ករពីសំណាក់ឥណ្ឌាដែលជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុត និងបានជះឥទ្ធិពលដល់តម្លៃអង្ករពិភពលោកក៏ពិតមែន ប៉ុន្តែស្ថានភាពស្រួវអង្ករនៅមិនទាន់ឡើងថ្លៃខ្ពស់បំផុតដូចកាលពី ១៥ ឆ្នាំមុនឡើយ ។

នៅឆ្នាំនេះ តម្លៃអង្ករវៀតណាមឡើងរហូតដល់តម្លៃ ៧០០ ដុល្លារក្នុងមួយតោន ហើយមិនមែនមានតែអង្ករវៀតណាមឡើយដែលឡើងថ្លៃ ពោលអង្ករថៃក៏ជួបបញ្ហាដូចគ្នានេះដែរ ។ នៅវៀតណាម តម្លៃលក់រាយបានកើនឡើងដល់ ០.៧៦ ទៅ ០.៨៤ ដុល្លារក្នុងមួយគីឡូក្រាម ។
ទោះយ៉ាងណា នៅក្នុងឆ្នាំ ២០២៣ នេះ ស្បៀងអាហារមិនទាន់ខ្វះខាតខ្លាំងដូចកាលឆ្នាំ ២០០៨ នោះឡើយ ។ អំឡុងឆ្នាំនោះ អាកាសធាតុមិនអំណោយផល តម្លៃប្រេងឡើងខ្ពស់ ទុនបម្រុងអាហារមានកម្រិតទាប ហើយតម្រូវការកំពុងកើនឡើងខ្លាំងក្នុងប្រទេសដូចជា ចិន និងឥណ្ឌាជាដើម ។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា នៅឆ្នាំ ២០០៧ ឃ្លាំងអង្ករនៅអាស៊ីមានកម្រិតទាប ដោយបានធ្លាក់ចុះពី ១៤០ លានតោនមក ៦០ លានតោន មុនពេលងើបឡើងវិញមកត្រឹម ១០៥ លានតោនក្នុងឆ្នាំ ២០០៨ ។ នៅឆ្នាំនោះ យ៉ាងហោចណាស់មានប្រទេសចំនួន ៣៧ ជួបប្រទះបញ្ហាកង្វះស្បៀង ខណៈដែលតម្លៃបានកើនឡើងភ្លាមៗពី ៥៥០ ដុល្លារដល់ ១,០០០ ដុល្លារក្នុងមួយតោន ។
ដោយឡែកនាពេលបច្ចុប្បន្ននេះវិញ តម្លៃអង្ករពិភពលោកបានឡើងថ្លៃពីតម្លៃមុនត្រឹម ៨០ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ដោយធ្វើឲ្យតម្លៃអង្ករវៀតណាមឡើងថ្លៃសរុបដល់ជាង ៧០០ ដុល្លារក្នុងមួយតោន ខណៈថៃក៏មានតម្លៃខ្ទង់ ៧០០ ដុល្លារដូចគ្នា ។

ឆ្នាំនេះ វៀតណាមមានផ្ទៃដីប្រមាណ ៧.១ លានហិកតាដែលបានធ្វើស្រូវរួចរាល់ ហើយរំពឹងថានឹងអាចធ្វើស្រូវបាន ៤៣ លានតោន ស្មើនឹងអង្ករជាង ២៨ លានតោន ។
គួរបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែដំបូង វៀតណាមបាននាំចេញអង្ករជិត ៥ លានតោន មានតម្លៃជាង ២.៦ ពាន់លានដុល្លារ ដែលកើនឡើង ៣១ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?