សេដ្ឋកិច្ច
ភាគហ៊ុនអចលនទ្រព្យ Evergrande ធ្លាក់ដល់ ៨៧ ភាគរយនៅថ្ងៃជួញដូរឡើងវិញលើកដំបូង
ភាគហ៊ុនរបស់ក្រុមហ៊ុនចិន Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជំពាក់បំណុលច្រើនជាងគេលើពិភពលោក បានធ្លាក់ចុះដល់ទៅជាង ៨៧ ភាគរយក្នុងការជួញដូរឡើងវិញនៅថ្ងៃដំបូងលើផ្សារហ៊ុនហុងកុង ចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មក ។

ភាគហ៊ុនបានធ្លាក់ចុះ ដោយមានតម្លៃត្រឹមតែ ២២ សេនហុងកុងប៉ុណ្ណោះកាលពីថ្ងៃចន្ទ ខណៈបើប្រៀបធៀបនឹងថ្ងៃបិទនៃការជួញដូរចុងក្រោយរបស់ខ្លួនមានតម្លៃ ១.៦៥ ដុល្លារហុងកុងក្នុងមួយហ៊ុននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។
ការបើកផ្សារភាគហ៊ុនឡើងវិញនេះ បន្ទាប់ពីក្រុមហ៊ុនបានខាតចំនួនជាង ៥.៣៨ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែគិតត្រឹមខែមិថុនាឆ្នាំនេះ ប៉ុន្តែតិចជាងឆ្នាំមុនប៉ុណ្ណោះដែលមានការខាតបង់ជាង ១២ ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ។

នៅក្នុងឯកសារភ្ជាប់ទៅកាន់ផ្សារហ៊ុនហុងកុង ក្រុមហ៊ុន Evergrande បង្ហាញថា ខ្លួនមានបំណុលសរុបចំនួន ៣២៧ ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំនេះ ដែលទាបជាងបន្តិចចំនួន ៣៣៤ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដែលបិទបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈគិតត្រឹមខែមិថុនាឆ្នាំនេះ ក្រុមហ៊ុន Evergrande មានទ្រព្យសម្បត្តិសរុបចំនួន ២៣៨ ពាន់លានដុល្លារ ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានប្រកាសពីការខាតបង់សរុបចំនួន ៨១ ពាន់លានដុល្លារនៅក្នុងរបាយការណ៍ប្រាក់ចំណូលហួសកាលកំណត់របស់ខ្លួន។ ដោយឡែកសម្រាប់ឆ្នាំ ២០២១ ក្រុមហ៊ុនខាតបង់ចំនួន ៦៥ ពាន់លានដុល្លារ និងជាង ១៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
ចុចអាន៖ ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande Group ប្រកាសខាតប្រាក់សុទ្ធជាង ៤.៥ ពាន់លានដុល្លារ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច