ព័ត៌មានជាតិ
លទ្ធផល ៣៣ ថ្ងៃ កម្ពុជាបូមប្រេងបានជាង ៤ ម៉ឺនបារ៉ែល
ក្នុងរយៈពេល ៣៣ ថ្ងៃ ក្រោយការប្រកាសទទួលដំណក់ប្រេងដំបូង ប្រមុខរដ្ឋាភិបាលបានបង្ហាញចំនួនផលប្រេងដែលចម្រាញ់បានពីឈូងសមុទ្រប្រទេសកម្ពុជា។
រយៈពេល ៣៣ ថ្ងៃ ក្រុមហ៊ុនបានបូមប្រេងបានចំនួន ៤១ ០៥៦ បារ៉ែល។ តាមការប៉ាន់ស្មានក្នុងមួយថ្ងៃកម្ពុជាអាចចម្រាញ់ប្រេងបាន ៧ ០០០ ទៅ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។
សម្តេចបានបន្តទៀតថា អណ្តូងទីពីរកំពុងដំណើរការ និងទី ៣ ទី ៤ កំពុងបន្តរុករកបន្ថែមទៀត។
បើតាមប្រមុខរដ្ឋាភិបាល ចំនួនផលប្រេងនេះមិនទាន់ជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាតិជាដុំកំភួន តែក៏ជាការចាប់ផ្ដើមដល់ល្អដល់ឧស្សាហកម្មប្រេងនិងឧស្ម័ននៅកម្ពុជា។ រដ្ឋាភិបាល នឹងបន្តធ្វើការជាមួយក្រុមហ៊ុនវិនិយោគដទៃទៀត ដើម្បីស្វែងរកប្រភពធនធានប្រេង ជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាប្រកាសទទួលបានដំណក់ប្រេងលើកដំបូង។ ដំណក់ប្រេងនេះស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy បានខួងប្រេងចេញពីបាតសមុទ្រក្នុងខេត្តព្រះសីហនុ។
ថវិកាបានពីការលក់ប្រេងដំបូង រដ្ឋាភិបាលប្រកាសនឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។ ប្រមុខរដ្ឋាភិបាលចាត់ទុក ដំណក់ប្រេងជាពរជ័យជូនចំពោះប្រជាជាតិកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី