Connect with us

សេដ្ឋកិច្ច

​តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងវិញ ក្រោយកសិករផ្អាកលក់មួយរយៈ​

បានផុស

នៅ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃស្វាយចន្ទីបានហក់ឡើងវិញ ​បន្ទាប់ពីកសិការផ្អាកលក់​ចេញនាប៉ុន្មានខែកន្លងមកនេះ ដោយសារតម្លៃទាប។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ៣០ ខែសីហា ឆ្នាំ ២០២៣នេះថា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃល្អជាងឆ្នាំកន្លងទៅដោយសារតែគុណភាព​ល្អ ខណៈអាកាសធាតុឆ្នាំនេះ ក៏ល្អជាងឆ្នាំមុនដែល​ធ្វើឱ្យភាគរយសាច់បាត់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុតបញ្ជាក់ថា៖ «ឆ្នាំមុន យើងលក់បានតែ១គីឡូ ៥ ៦០០ ​រៀល បច្ចុប្បន្នលក់បាន ៦ ៧០០ រៀល ក្នុង១គីឡូ»។ កសិករបានចាប់ផ្ដើមបញ្ចេញលក់គ្រាប់ស្វាយចន្ទីនៅអំឡុង ខែសីហា ដោយសារតម្លៃល្អអាច​ទទួលយកបាន។

ទិន្នន័យរបស់សមាគមស្វាយចន្ទីរកម្ពុជាបង្ហាញថា ​នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ ផលិត​កម្មស្វាយចន្ទី​ទទួលបានជាង ៦ សែនតោន (៦២០ ០០០) ដែលមានទឹកប្រាក់ ៨០៥ លានដុល្លារ​ថយចុះ ១៥,៩ ​ភាគរយ បើ​ធៀប​រយៈកាល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម