Connect with us

សេដ្ឋកិច្ច

ធនាគារធំៗរបស់ ចិន កាត់បន្ថយអត្រាប្រាក់បញ្ញើជាលើកទី ៣

បានផុស

នៅ

ធនាគារធំៗរបស់ប្រទេសចិនបានធ្វើការកាត់បន្ថយអត្រាប្រាក់បញ្ញើជាលើកទី ៣ ក្នុងរយៈពេលមួយឆ្នាំ ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីចង់ការពារប្រាក់ចំណេញអាជីវកម្ម ចំពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលមានបំណងជំរុញការប្រើប្រាស់ និងតម្រូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារធំៗដែលគ្រប់គ្រងដោយរដ្ឋរួមមាន Industrial & Commercial Bank of China Ltd., Bank of China Ltd. និង Agricultural Bank of China Ltd. ដែលក៏ជាធនាគារផ្តល់ប្រាក់កម្ចីផងនោះ បានកាត់បន្ថយអត្រាការប្រាក់សម្រាប់អតិថិជន ស្របពេលអត្រាប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើ ត្រូវបានបន្ទាបពី ១.៥៥ ភាគរយមក ០.១០ ភាគរយ ខណៈពេលដែលអត្រា ៥ ឆ្នាំត្រូវបានកាត់បន្ថយអត្រាទាបបំផុត ០.២៥ ភាគរយ និងខ្ពស់បំផុត ២.២៥ ភាគរយ ។

ធនាគារដែលគ្រប់គ្រងដោយរដ្ឋកំពុងព្យាយាមការពារប្រាក់ចំណេញរបស់ពួកគេ ប៉ុន្តែក៏កំពុងតាមដានការណែនាំរបស់រដ្ឋាភិបាលដើម្បីគាំទ្រដល់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះផងដែរ ។ សម្រាប់ធនាគារជាតិចិនវិញក៏បានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេល ១ ឆ្នាំ ហើយក៏បានអនុម័តកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះដែលមានស្រាប់ផងដែរ ។

ទន្ទឹមនោះ ចិនក៏ណែនាំឲ្យទីក្រុងធំៗកាត់បន្ថយការបង់ប្រាក់សម្រាប់អ្នកទិញផ្ទះដូចគ្នា ខណៈទីក្រុងក្វាងចូវ និង សិនជិន បានអនុវត្តន៍​រួចហើយនៅក្នុងសប្តាហ៍នេះ ។ ​យោងតាមសេចក្តីថ្លែងការណ៍រួមពីធនាគារប្រជាជនចិនបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការទូទាត់អប្បបរមានៅទូទាំងប្រទេស នឹងត្រូវបានកំណត់ដូចគ្នានៅ ២០ ភាគរយ សម្រាប់អ្នកទិញលើកដំបូង និង ៣០ ភាគរយ សម្រាប់អ្នកទិញលើកទីពីរ ។

ដោយឡែក ធនាគារដែលគ្រប់គ្រងដោយរដ្ឋធំជាងគេទាំងប្រាំនៅក្នុងប្រទេសចិន បានរាយការណ៍​ពីប្រាក់ចំណេញ​តិចតួចប៉ុណ្ណោះសម្រាប់ឆមាសទី ១ នៃឆ្នាំនេះ ខណៈយ៉ាងហោចណាស់មានធនាគារចំនួន ១១ នៅក្នុងប្រទេសចិន បានកាត់បន្ថយអត្រាប្រាក់បញ្ញើរបស់ពួកគេ ។

គួរបញ្ជាក់ថា ការបន្ថយអត្រាប្រាក់បញ្ញើនេះ អាចឲ្យប្រជាពលរដ្ឋ​បង្វែរទិស​ដៅ​យកប្រាក់របស់ពួកគេទៅវិនិយោគ និងប្រើប្រាស់លើតម្រូវផ្សេងៗទៀតជំនួសវិញ ដែលជាកត្តាមួយជួយជំរុញឲ្យសេដ្ឋកិច្ច​មានសន្ទុះឡើងវិញ ស្របពេលស្ថានភាពក្នុងប្រទេសបច្ចុប្បន្ន​ ពាក់ព័ន្ធលើការចំណាយរបស់ប្រជាជនបានធ្លាក់ចុះ រួមជាមួយ​វិស័យអចលនទ្រព្យ​ក៏មិនមានភាពល្អប្រសើរផងដែរ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ BNN Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម