ព័ត៌មានជាតិ
ភ្លេចនៅ? ហាងជប៉ុនគ្រួសារមួយ ត្រូវអគារ ០៧ ជាន់ បាក់រលំខ្ទេចទាំងស្រុង បានបើកឡើងវិញ
អាហារដ្ឋានជប៉ុន ដែលរងគ្រោះដោយការបាក់រលំអគារសង្កត់នៅខេត្តព្រះសីហនុ បានបេីកដំណេីរការវិញកាលពីម្សិលមិញ។ ក្នុងពិធីបើកអាជីវកម្មឡើងវិញ ក៏មានការចូលរួមពីអភិបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន និងឯកអគ្គរាជទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO)។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងនាឱកាសនោះថា មានអាហារដ្ឋានជប៉ុននៅទីនេះ នឹងនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនថែមទៀត។
អភិបាលខេត្តគួច ចំរើន ក៏សរសើរសាច់អាំងរបស់ជប៉ុន គឺមានរសជាតិឆ្ងាញ់ពិសារ។ ឯកឧត្តមចង់ឃើញនៅខេត្តព្រះសីហនុ មានភោជនីយដ្ឋានជប៉ុន កាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យហាងតូចមួយរបស់ជនជាតិជប៉ុនឈ្មោះ «កូកៃ» មានទីតាំងជាប់អាគារនោះ ត្រូវបំផ្លាញខ្ទេចខ្ទីទាំងស្រុង ប៉ុន្តែសំណាងល្អប្រពន្ធកូន និងបុគ្គលិក ស្នាក់នៅក្នុងហាងមួយគ្រួសារទៀត បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍នោះបានបណ្តាលឲ្យកម្មករនៅអគារ ០៧ ជាន់ មានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ ក្នុងនោះ ស្លាប់ចំនួន ២៨នាក់ (ស្រី០៤នាក់) និងរងរបួសធ្ងន់ស្រាលចំនួន២៦នាក់ (ស្រី០២នាក់)។
ភោជនីយដ្ឋានជប៉ុន ដែលបើកឡើងវិញនេះ មានទីតាំងតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ