ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលប៉ុន្មានពីធនាគារប្រេង?
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានចាប់ផ្តើមផលិតកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា។ដំណើរការផលិតប្រេងនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តែយ៉ាងណាផលចំណូលពីប្រេងនេះបានមិនដល់ ៣០ លានដុល្លារផងក្នុងមួយឆ្នាំ ដែលចំណូលនេះមានកម្រិតតិចតួចណាស់ បើធៀបចំណូលសរុបរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែនបានប្រកាសថា ចំណូលពីធនធានប្រេងមានកម្រិតតិចតួចណាស់ បើធៀបផលចំណូលសរុបរបស់ជាតិ។
ឆ្នាំ ២០២០ រដ្ឋាភិបាលទទួលបានចំណូល ៥៥០០ លានដុល្លារ ហើយបើធៀបចំណូលជាង ៣០ លានដុល្លារទទួលបានពីធនធានប្រេង មិនអាចជះឥទ្ធិពលធំធុំដល់ការរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមការប៉ាន់ប្រមាណ កម្ពុជាអាចផលិតប្រេងបានចន្លោះពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។ បើតាមទីផ្សារតម្លៃប្រេងបច្ចុប្បន្នប្រហែល ៥៥ ដុល្លារក្នុងមួយបារ៉ែល ចំណូលបានមិនដល់៣០ លានដុល្លារផងក្នុងមួយឆ្នាំ។
ចំណូលប្រេង ៣០លាន ដុល្លារនេះ មិនទាន់ស្មើចំណូលសារពើពន្ធភ្ញៀវទេសចរជាង ០៦ លាននាក់ ដែលមកលេងកម្ពុជានោះឡើយ។
កាលពីឆ្នាំ ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណ ៦ លាននាក់។ ក្នុងនោះគ្រាន់តែចំណូលពីការយកថ្លៃទិដ្ឋាការមានរហូតដល់ជាង ១៨០ លានដុល្លារ។
ប្រទេសផលិតប្រេងធំជាច្រើនមិនអាចពឹងផ្អែកលើប្រេងមួយមុខទេ ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ក៏មានការចូលរួមចំណែកលើការអភិវឌ្ឍផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ