Connect with us

សេដ្ឋកិច្ច

តើ​អ្នកជំនួញ ​វៀតណាម រំពឹងអ្វី​ខ្លះ​ពីដំណើរទស្សនកិច្ច​របស់លោក​ បៃដិន?​

បានផុស

នៅ

អ្នកជំនួញវៀតណាមរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មកកាន់ប្រទេសវៀតណាម នឹងបើកឱកាសបន្ថែមទៀតសម្រាប់ការនាំចេញ និងកាត់បន្ថយពន្ធ ជាពិសេសលើមុខទំនិញកសិកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញកសិផល Vina T&T រំពឹងថា អាមេរិក​នឹងអនុញ្ញាតឲ្យមានការនាំចេញ​ផ្លែឈើស្រស់មួយមុខបន្ថែមទៀត គឺផ្លែផាសិន (Passion) ទៅកាន់ទីផ្សារអាមេរិក ខណៈបច្ចុប្បន្ន វៀតណាមអាចនាំចេញ​ចំនួន ៨ មុខទៅហើយ ។

ក្រុមហ៊ុន Vina T&T បាននាំចេញផ្លែឈើប្រមាណ ៦០ ភាគរយនៃការនាំចេញសរុបរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេល ១៥ ឆ្នាំមកហើយ ។ លោក Tung បាននិយាយថា អាមេរិកគឺជាទីផ្សារដ៏លំបាកមួយ ដោយសារស្តង់ដារខ្ពស់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែឈើរបស់វៀតណាមបានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកប្រើប្រាស់អាមេរិក ហើយការនាំចេញបានកើនឡើងជាលំដាប់ ។

ទន្ទឹមនឹងនេះ វាយនភណ្ឌក៏ស្ថិតក្នុងចំណោមការនាំចេញដ៏សំខាន់ទៅកាន់អាមេរិក ហើយមានតម្លៃ ១៧.៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ។ លោក Pham Xuan Hong ប្រធានសមាគមកាត់ដេរ វាយនភណ្ឌ ប៉ាក់ និងដេរប៉ាក់ នៅទីក្រុងហូជីមិញ បញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែរក្សាពន្ធនាំចូលខ្ពស់លើផលិតផលកាត់ដេរ ប៉ុន្តែលោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Biden នឹងកាត់បន្ថយពន្ធគយ និងសម្រួលបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការស្វែងរកប្រភពសម្ភារៈ ។

លោក Nguyen Chanh Phuong អនុប្រធានសមាគមសិប្បកម្ម និងឧស្សាហកម្មឈើហូជីមិញ និយាយថា ឈើរបស់សហរដ្ឋអាមេរិក គឺសមរម្យសម្រាប់ការកែច្នៃនៅក្នុងប្រទេសវៀតណាម ប៉ុន្តែតម្លៃរបស់វាខ្ពស់ជាងសមភាគីអឺរ៉ុប ។ ដូច្នេះប្រសិនបើអាមេរិកអាចទម្លាក់តម្លៃឈើ ប្រទេសទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ច្រើន ។

បច្ចុប្បន្ន វៀតណាមក៏កំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកជំនួញអាមេរិក ដែលវិនិយោគ ១១.៤ ពាន់លានដុល្លារកាលពីឆ្នាំមុនក្នុងគម្រោងចំនួន ១,២១៦ ។​

ដោយឡែក​ សម្រាប់ក្រុមហ៊ុន Apple ក៏បានផ្លាស់ប្តូររោងចក្ររបស់អ្នកផ្គត់ផ្គង់ចំនួន ១១ ទៅកាន់វៀតណាមផងដែរ ខណៈដែលបន្ទះឈីបយក្ស Intel បានវិនិយោគ ៤ ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅក្នុងទីក្រុងហូជីមិញ ។ ស្របគ្នានេះ ក្រុមហ៊ុន Boeing, Google និង Walmart សុទ្ធតែបានសិក្សាបរិយាកាសជំនួញនៅវៀតណាម ដើម្បីពង្រីកបណ្តាញអ្នកផ្គត់ផ្គង់របស់ពួកគេ។

គេឃើញថា ទំហំពាណិជ្ជកម្មវៀតណាមអាមេរិក បានកើនឡើងយ៉ាងឆាប់រហ័ស​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ។ កាល​ពី​ឆ្នាំ​មុន ពាណិជ្ជកម្ម​ប្រទេសទាំងពីរមានតម្លៃ ១២៤ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ដៃគូ​ដំបូង​គេ​ដែល​ពាណិជ្ជកម្ម​របស់​វៀតណាម​បាន​កើន​លើស​តម្លៃ ១០០ ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់វៀតណាម មានតម្លៃ ៦២.៣ ពាន់លានដុល្លារ ហើយទោះបីជាមានការលំបាកជាសកលក៏ដោយ ពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ម្តងទៀតថានឹងលើសពី ១០០ ពាន់លានដុល្លារនៅឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ VN Express

ចុចអាន ៖ លោក Biden ថា អាមេរិក មិនចង់គ្រប់គ្រងប្រទេស ចិន ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម