ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២០ ក្រុមហ៊ុន CEO បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូលរួមធ្វើជាសាក្សីសំរាប់ថ្ងៃពិសេសនេះផងដែរ។
ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ ២០១៣ មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយក្រុមហ៊ុន Lixin Group ក៏បានក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកចម្រុះ។ ក្រៅពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គ្រុបដែលមានអង្គភាពអាជីវកម្ម ចំនួន ៦ ក៏តែងតែចូលរួមសកម្មភាពជាច្រើនទៀតដូចជា វិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិទៅតាមតំបន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសណ្ឋាគារនិងអាហារ។
ក្រុមហ៊ុន Golden Cambodia Century (GCC) គឺជាក្រុមហ៊ុន ដែលគ្របដណ្តប់ទៅលើវិស័យសេដ្ឋកិច្ចធំៗចំនួន៣គឺ ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យ ការវិនិយោគលើដីធ្លី ការគ្រប់គ្រងលើមូលធនដែលផ្ដល់ការជឿជាក់ខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន GCC បានចាប់ផ្តើមវិនិយោគនៅគំរោងទី១ ដោយប្រើឈ្មោះ GC City និងបានបង្កើននូវជំនួញអចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកបង្កើតបុរីយ៉ាងពិតប្រាកដនៅកម្ពុជា។ នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនGCC Trust ក្រមហ៊ុនGC Trust បានទទួលអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ ជាលើកទី៥ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារឹមដែលនាំំចូលពីប្រទេសកូរ៉េ គ្រឿងសំភារះផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និង ជាភ្នាក់ងារអចលនទ្រព្យថែមទៀតផង។ ដោយទទួលបានបទពិសោធ និងមានជំនាញខ្ពស់ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនៈទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Wyndham Residence ។
ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញនិងលក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់គំរោងរបស់ CEO Wyndham Residence នៅក្នុងប្រទេសកម្ពុជាផងដែរ។
CEO Wyndham Residence គឺជាអគារភ្លោះដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូកដែលត្រូវបានគ្រោងនិងដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយមានដៃគូជាច្រើនដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុន Golden Cambodia Century (GCC)។ សំណង់អាគារនេះមានចំនួន៣២ជាន់ ហើយបច្ចុប្បន្នការសាងសង់នៃអគារនេះបានធ្វើដល់ជាន់ទី២៧ហើយ យើងរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២២ នាពេលខាងមុខនេះ។
ជាមួយនឹងការរៀបចំសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO អតិថិជនរបស់យើងទាំងអស់នឹងរីករាយជាមួយនឹងបទពិសោធន៍អាជីវកម្មដ៏ពិសេសបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង ៨០០០ សាខា នៅក្នុង ៧៨ ប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ។ ហើយ Wyndham Grand បានបង្កើនសមាជិកជាង ៥០ លាននាក់នៅទូទាំងពិភពលោកផងដែរ។