Connect with us

ព័ត៌មានជាតិ

ផ្សារទំនើប​អុីអន​៣​ ផ្លូវ ៦០ ម៉ែត្រ សាងសង់ដល់ណាហើយ?

បានផុស

នៅ

ភ្នំពេញ៖ ការដ្ឋានសាងសង់ផ្សារទំនើបអុីអន៣ ដែល​មានទីតាំងស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ នៅ​ភូមិព្រែកតាឡុង​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញកំពុងសម្រុកក្នុង​ការ​ចាក់​ដី និង​បុកគ្រឹះ។

លោក ជា សុខខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យដឹងនៅព្រឹកថ្ងៃទី២ខែកុម្ភះនេះថា ការដ្ឋានសាងសង់ផ្សារទំនើប អុីអន៣ កំពុងកំពុងសម្រុកស្ថាបនា​ដោយ​ប្រើប្រាស់​កម្មករ​ខ្មែរ និងមាន​មេការ​ជនជាតិ​ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមការ​ពិនិត្យជាក់ស្តែង ការ​បុកគ្រឹះបាន ៤០ ភាគរយ និងចាក់ដីស្ទើរ​រួចរាល់ ១០០ភាគរយ។ លោក ជា សុខខៃ បន្តថា ទីតាំងរបស់ផ្សារនេះ​មាន​ចម្ងាយ​ពីរង្វង់មូលក្បាលថ្នល់ប្រមាណជា៤គីឡូម៉ែត្រ។ តាមផែនការ​នឹង​រួចរាល់នៅ​ពីរ​ឆ្នាំ​ទៀត ដោយ​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជិត​ ២០០ លាន​ដុល្លារ​។

​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​ដែលមាន​អគារ​កម្ពស់​ ៥ ​ជាន់ ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ហាង​លក់​ទំនិញទំនើប​និង​ធំ​បំផុត​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន Hyundai Engineering បានឈ្នះ​ការដេញថ្លៃ​លើ​គម្រោង​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន​នេះ។

ផ្អែក​តាម​ប្លង់គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០៣៥ តំបន់​ភាគខាងត្បូង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​កំណត់​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ទទួល​គម្រោង​សំណង់​អគារ​ខ្ពស់ៗ រួម​ទាំង​ការអភិវឌ្ឍ​ទីក្រុង​រណប​ និង​បុរីជាច្រើន។

លោក ជា សុខៃ​រំពឹងទុកថា បន្ទាប់ពីសំណង់​ផ្សារអុីអន៣ សាងសង់​រួចរាល់ តំបន់ជុំវិញនឹង​ទទួលកំណើនការអភិវឌ្ឍ​ ជាមួយ​ការរីកព្រោងព្រាត​សំណង់លំនៅដ្ឋាន បុរី សាលាអន្តរជាតិជាច្រើនទៀត។

បើតាម​លោកចៅ​សង្កាត់ ហាងឆេង​ដីធ្លីនៅ​តំបន់ជុំវិញកំពុង​​ឡើងថ្លៃ បច្ចុប្បន្ននេះមិនក្រោម២៥០០ដុល្លារនោះទេក្នុង១ម៉ែត្រការ៉េ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម