ព័ត៌មានជាតិ
ផ្លូវលេខ ៥០C ពីកំពង់ឆ្នាំង-កំពង់ធំសាងសង់ផុតពីទឹកអាចធ្វើដំណើរបាននៅខែវស្សា
សមិទ្ធិផលថ្មីមួយទៀតដែលប្រជាពលរដ្ឋបានអបអរសាទរនោះគឺផ្លូវជាតិលេខ៥០សេ ពីឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ក្រុងស្ទឹងសែន ខេត្ត កំពង់ធំដែលមានប្រវែង ១៧ គីឡូម៉ែត្រក្នុងពេលនេះ អាចធ្វើចរាចរណ៍បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុងខែវស្សាដូចឆ្នាំមុនៗទៀតហើយដោយសារក្រុមហ៊ុនលោកឧកញ៉ាទ្រីភាពអ្នកទទួលសិទ្ធិកសាងកំពង់ផែភ័ស្តុភារកម្មពហុបំណងភ្នំទេពីបានជួយកសាងផ្លូវចាក់ដីឲ្យខ្ពស់ផុតទឹកទន្លេឡើង។ នេះបើយោងតា មការឲ្យដឹងពីរដ្ឋបាលស្រុកកំពង់លែង។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងនៅរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ នេះបានឱ្យដឹងថា ផ្លូវលេខ ៥០សេ មានប្រវែង ៥៥ គីឡូម៉ែត្រគិតពីសាលាស្រុកកំពង់លែងទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ដោយឡែកផ្លូវមួយខ្សែនេះគិតពីចំណុចភ្នំកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ទៅដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាផ្លូវគ្រោះក្រហមដែលមានប្រវែង ១៧ គីឡូម៉ែត្រ ដែលជារៀងរាល់ឆ្នាំនៅខែវស្សាកំណាត់ផ្លូវមួយនេះត្រូវទឹកទន្លេលិចមិនអាចធ្វើចរាចរណ៍បាន។
លោកអភិបាលស្រុកកំពង់លែងបានបញ្ជាក់ថា ជាង១ខែចុងក្រោយនេះដោយ មានការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណាត់ផ្លូវគ្រោះក្រហមប្រវែង១៧ គីឡូម៉ែត្រនេះ ដែលមានទទឹងបាតក្រោមប្រវែង ៣០ ម៉ែត្រ ទទឹងបាតលើ ១៥ ម៉ែ ត្រ និងមានកម្ពស់ចាប់ពី១ ម៉ែត្រទៅដល់ ២និង៣ម៉ែត្រ ក្រសួងសាធារណៈការបានអនុញ្ញាតឲ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រីភាព (អ្នកកសាងកំពង់ផែភ័ស្តុភារកម្មពហុបំណងភ្នំទេពីក្នុងស្រុកកំពង់លែង) ជាអ្នកជួយក សាងកំណាត់ផ្លូវខាងលើនេះដោយចាក់ដីសឲ្យខ្ពស់ផុតទឹកទន្លេឡើងក្នុងរដូវវស្សា។ ដូច្នេះហើយទើបនៅរដូវវស្សាឆ្នាំ២០២៣ នេះកំណាត់ផ្លូវគ្រោះក្រហមនេះអាចធ្វើចរាចរណ៍បានមិនលិចទឹកទៀតឡើយ។

ដោយឡែកនៅរដូវប្រាំងឆ្នាំ២០២៣ និង ២០២៤ ខាងមុខនេះ កំណាត់ផ្លូវខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួង សាធារណការ បានប្រកាសថានិងកសាងជាផ្លូវកៅស៊ូ ជាមួយនឹងការកសាងស្ពានថ្មមានប្រវែងជាង៣០០០ ម៉ែត្រ ដែលជាស្ពា នវែងជាងគេនៅក្នុងប្រទេសកម្ពុជាកសាងឆ្លងកាត់ទន្លេ៣ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងតភ្ជាប់ជាមួយផ្លូវលេខ៥០សេ នេះទៅកាន់ខេត្ត កំពង់ធំ។
តាមគម្រោងផែនការដែលក្រសួងសាធារណការធ្លាប់ប្រកាសឲ្យប្រជាពលរដ្ឋយើងឲ្យដឹងកន្លងមកថា ការកសាងស្ពានដ៏វែងខាងលើនេះ និងផ្លូវលេខ៥០ C ដោយត្រូវចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ ដោយប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ ដែលត្រូវចំណាយថវិកាសរុបប្រមាណ ២៥០ លានដុល្លារ ជាថវិការបស់មិត្តចិន។
គម្រោងផែនការខាងលើនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជានៅក្នុងទូទាំងប្រទេស មានការសាទរសប្បាយ រីករាយយ៉ាងក្រៃលែង ដោយសង្ឃឹមថាប្រមុខរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាអនុវត្តគម្រោងផែនការខាងលើនេះប្រកបដោយជោគជ័យ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ