សេដ្ឋកិច្ច
៧ ខែដំបូងនៃឆ្នាំនេះ ទំហំណិជ្ជកម្ម ចិន-អាស៊ាន មានលើស ៣៨០ ពាន់លានដុល្លារ
ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានសម្រាប់រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ហើយភាគីទាំងពីរ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមកក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នាចុងក្រោយ ខណៈនៅឆ្នាំ ២០២២ ពាណិជ្ជកម្មចិន-អាស៊ាន បានកើនលើស ៩៧០ ពាន់លានដុល្លារ កើនឡើង ១១.២ ភាគរយពីឆ្នាំមុន ។

ដោយឡែកសម្រាប់រយៈពេល ៧ ខែក្នុងឆ្នាំ ២០២៣ នេះ ពោលគិតត្រឹមខែកក្កដា ការវិនិយោគទ្វេភាគីរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានមានលើសពី ៣៨០ ពាន់លានដុល្លារអាមេរិក ។
ទន្ទឹមនឹងនេះ ពាណិជ្ជកម្ម ចិន-អាស៊ាន ក៏រំពឹងនឹងកើនឡើងបន្ថែមទៀតផងដែរ ជាពិសេសអំឡុងពេលពិព័រណ៍ចិន-អាស៊ាន ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន និងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។

ពាក់ព័ន្ធជាមួយការតាំងពិព័រណ៍ ចិន-អាស៊ាន ឆ្នាំនេះដែរ ប្រទេសចិនសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសសម្រាប់ភាគីទាំងអស់ក្នុងការស្វែងរកឱកាស ជួបបញ្ហាប្រឈម និងបន្តកិច្ចសហប្រតិបត្តិការរួមគ្នាផងដែរ ។
លើសពីនេះ ការអនុវត្តប្រកបដោយគុណភាពខ្ពស់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួលរវាងចិន និងអាស៊ាន នឹងធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់ ការកសាងសេដ្ឋកិច្ចតំបន់បើកចំហ ក៏ដូចជាជំរុញការកសាងសហគមន៍ ចិន-អាស៊ាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នាផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ MFA of China

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់