សេដ្ឋកិច្ច
តម្លៃសាច់ជ្រូកនៅ ចិន ធ្លាក់ចុះ មួយគីឡូក្រាមប្រហែល ៣ ដុល្លារ
យោងតាមទិន្នន័យផ្លូវការរបស់ចិនបានបង្ហាញថា តម្លៃសាច់ជ្រូករបស់ប្រទេសចិនបានធ្លាក់ចុះ ក្នុងអំឡុងថ្ងៃទី៤ ដល់ថ្ងៃទី ៨ ខែកញ្ញា ដោយសារកំណើននៃការផ្គត់ផ្គង់ ។

តម្លៃសាច់ជ្រូកជាមធ្យមក្នុងខេត្តចំនួន ១៦ ដែលតាមដានដោយក្រសួងកសិកម្ម និងកិច្ចការជនបទបានធ្លាក់មកនៅតម្លៃ ២១.៥ យ័ន ប្រហែល ៣ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដោយធ្លាក់ចុះ ២.៩ ភាគរយ បើប្រៀបធៀបទៅនឹងសប្តាហ៍មុន ។
ទន្ទឹមនោះ តួលេខនេះក៏បានធ្លាក់ចុះ ៣០ ភាគរយផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ បន្ថែមពីនេះ ការធ្លាក់ចុះនៃតម្លៃសាច់ជ្រូកក៏កើតមានឡើង ដោយសារតែកសិដ្ឋានចិញ្ចឹមធំៗនាំគ្នាកាប់ជ្រូកកាន់តែច្រើនឡើង ខណៈដែលអ្នកចិញ្ចឹមជាលក្ខណៈគ្រួសារក៏សកម្មក្នុងការលក់សាច់ជ្រូកដូចគ្នា ។
ស្របពេលជាមួយគ្នានេះ ការធ្លាក់ចុះតម្លៃក៏បានជំរុញឲ្យមានការបញ្ចេញសាច់ជ្រូកក្លាស្សេតម្លៃទាបចេញលក់លើទីផ្សារផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Xinhua

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ