Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងពិភពលោកងើបឡើងវិញ ដោយសារតែកើនតម្រូវការនៅ ចិន

បានផុស

នៅ

តម្លៃប្រេង​ពិ​ភពលោកបានកើនឡើងខ្ពស់វិញនៅចន្ទនេះ ដោយសារតែការពង្រីកឱនភាពផ្គត់ផ្គង់នៅក្នុងត្រីមាសទី ៤ រួមជាមួយសុទិដ្ឋិនិយមនៃការងើបឡើងវិញនូវតម្រូវការក្នុងប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូលរបស់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅអាមេរិកម៉ាក Brent បានឡើងថ្លៃ ៣៩ សេន ឬ ០.៤ ភាគរយ ដល់តម្លៃ​ ៩៤.៣២ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងឆៅ West Texas Intermediate (WTI) មានតម្លៃ ៩១.៣០ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៥៣ សេន ឬ ០.៦ ភាគរយ ។

តម្លៃប្រេង Brent និង WTI បានឡើងថ្លៃ ៣ សប្តាហ៍ជាប់ៗគ្នា​ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ហើយកំពុងឆ្ពោះទៅរកការឡើងថ្លៃប្រចាំត្រីមាសដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិភាគមកពីធនាគារ ANZ របស់អង់គ្លេសបាននិយាយថា ការកាត់បន្ថយទិន្នផលរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី អាចជំរុញទីផ្សារទៅជាឱនភាព ២ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី ៤ ហើយក៏អាចធ្វើឲ្យទីផ្សារប្រឈមនឹងការឡើងថ្លៃបន្ថែមទៀតផងដែរនៅឆ្នាំ ២០២៤ ។

បច្ចុប្បន្ន កំណើនតម្រូវការប្រេងពិភពលោកកំពុងស្ថិតនៅលើផ្លូវដែលឈានដល់ ២.១ លានបារ៉ែលក្នុងមួយថ្ងៃ ស្របតាមការព្យាករណ៍របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ វិនាទី មុន

សភាពាណិជ្ជកម្មកម្ពុជា-ក្រុមហ៊ុន កូដីងហ្គេត ចុះ MOU បណ្ដុះបណ្ដាលជំនាញឌីជីថល ក្នុងវិស័យ SMEs

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

ព័ត៌មានជាតិ២០ នាទីutes មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ២៣ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច២៣ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម